ព័ត៌មានអន្ដរជាតិ
ទោះលោក ថាក់ស៊ីន លើកពេលចូលស្រុកនៅថ្ងៃនេះ តែប៉ូលិស និងអាជ្ញាធរពាក់ព័ន្ធបន្តប្រុងជើងការយាមកាម
បើទោះបីជាអតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ប្រកាសលើកពេលចូលស្រុកវិញក៏ដោយ ប៉ុន្តែប៉ូលិស និងអាជ្ញាធរអាកាសយានដ្ឋានដនមឿងក្នុងទីក្រុងបាងកក នៅតែប្រុងជើងការខ្ពស់សម្រាប់ការយាមកាមផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ មន្ត្រីជាន់ខ្ពស់មកពីការិយាល័យប៉ូលិសក្រុង និងការិយាល័យអន្តោប្រវេសន៍ ក៏បានជួបជាមួយមន្ត្រីមកពីក្រុមហ៊ុនអាកាសយានដ្ឋានថៃ ដើម្បីពិភាក្សាអំពីវិធានការសន្តិសុខយាមកាមនៅឯព្រលានយន្តហោះដដែល ។
ដើមឡើយលោក ថាក់ស៊ីន ដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស ចាប់តាំងពីខែសីហា ឆ្នាំ២០០៨ មក បានប្រកាសនឹងត្រលប់ចូលស្រុកវិញនៅថ្ងៃទី១០ ខែសីហានេះ ប៉ុន្តែអ្វីៗមានការប្រែប្រួលទៅវិញ ពោលលោក ថាក់ស៊ីន បានបង្ហោះលើបណ្ដាញសង្គម X ថា លោកសូមពន្យារពេលវិលត្រលប់ចូលមកប្រទេសថៃវិញ ដោយសារតែលោកត្រូវត្រួតពិនិត្យសុខភាព ។

រឿងរ៉ាវពន្យារពេលវិលត្រលប់ចូលស្រុកវិញរបស់លោក ថាក់ស៊ីន នេះដែរក៏កើតមានឡើង ស្របពេលដែលប្រទេសថៃកំពុងតស៊ូជម្នះភាពជាប់គាំងនយោបាយ បន្ទាប់ពីគណបក្សភឿថៃ ដែលជាគណបក្សធំទី ២ នៅក្នុងសភាជាន់ទាប ទើបតែប្រមែប្រមូលបានក្រុមចម្រុះចំនួន ៧ និងមានសំឡេង ២២៨ អាសនៈប៉ុណ្ណោះ ខណៈត្រូវការសំឡេងយ៉ាងតិច ៣៧៦ នៅក្នុងការបោះឆ្នោតសភាជុំបន្ទាប់ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសថៃ ក្រោយពេលដែលលោក ភីថា បានបាត់ឱកាសមាស ដោយសារតែគោលបំណងចង់កែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ ។
គួរបញ្ជក់ថា គិតត្រឹមពេលនេះលោក ថាក់ស៊ីន បានពន្យារពេលវិលត្រឡប់ចូលស្រុកវិញចំនួន ២០ ដងមកហើយ រាប់ចាប់តាំងពីការសន្យាចូលមកកាលពីដើមខែនេះផងដែរ បន្ទាប់ពីត្រូវបានទម្លាក់ចេញពីអំណាចក្នុងរដ្ឋប្រហារយោធាកាលពីឆ្នាំ ២០០៦ ហើយចាប់តាំងពីពេលនោះមកលោកបានរស់នៅក្នុងលក្ខណៈនិរទេសខ្លួនអស់រយៈពេល ១៧ ឆ្នាំមកហើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ លោក ថាក់ស៊ីន ប្រាប់មូលហេតុដែលពន្យារពេលវិលចូលស្រុកនៅថ្ងៃទី១០ ខែសីហានេះ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ