ព័ត៌មានអន្ដរជាតិ
លោក បៃដិន ទំនងជាមិនចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅ ឥណ្ឌូណេស៊ី នាខែក្រោយឡើយ
ប្រភពព័ត៌មានធំៗជាច្រើនបាននិយាយដូចៗគ្នាថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ទំនងជានឹងមិនចូលរួមកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាស៊ាននៅទីក្រុងហ្សាការតានៅខែក្រោយនេះនោះទេ ។

លោក បៃដិន គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូល G20 នៅថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកញ្ញា នៅក្នុងប្រទេសឥណ្ឌា ហើយនឹងបន្តដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម ដែលជាដៃគូដ៏សំខាន់នៅតំបន់អាស៊ីអាគ្នេយ៍ដើម្បីបង្កើនទំនាក់ទំនងកាន់តែល្អប្រសើរ ប៉ុន្តែចំពោះវត្តមានរបស់លោក បៃដិន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ស្ថិតក្នុងការមន្ទិលសង្ស័យនៅឡើយ ។
ទន្ទឹមនោះ នៅពេលអ្នកសារព័ត៌មានចាក់សួរថាតើលោក បៃដិន ពិតជានឹងមិនមកប្រទេសឥណ្ឌូណេស៊ីមែនឬ? មន្ត្រីជាន់ខ្ពស់សេតវិមានបានបញ្ជាក់ប្រាប់កាលពីថ្ងៃពុធថា “យើងមិនមានអ្វីនិយាយបន្ថែមលើរឿងរ៉ាវនេះនោះទេ ប៉ុន្តែយើងនៅតែធ្វើការលើបញ្ហានេះ ព្រោះកាលវិភាគរបស់លោក បៃដិន សម្រាប់តំបន់អាស៊ី មិនទាន់ចេញជាផ្លូវការនៅឡើយទេ ហើយវាអាចនឹងមានការផ្លាស់ប្ដូរទៅតាមនោះដែរ” ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកការទូតអាស៊ានមួយចំនួនបាននិយាយថា វានឹងក្លាយជាការខកចិត្តដ៏សំខាន់មួយ ប្រសិនបើលោក បៃដិន មិនចូលរួមកិច្ចប្រជុំកំពូលនៅទីក្រុងហ្សាការតា ប៉ុន្តែទោះជាយ៉ាងណា ប្រធានាធិបតីអាមេរិករូបនេះ អាចនឹងបញ្ជូនអនុប្រធានាធិបតីលោកស្រី កាម៉ាឡា ហារីស មកអង្គុយប្រជុំជំនួសលោក ។
គួរបញ្ជាក់ថា ជាធម្មតាកិច្ចប្រជុំកំពូលអាស៊ាន កំណត់ពេលរៀបចំឡើងនៅក្នុងកញ្ញា ដើម្បីឲ្យមេដឹកនាំកំពូលៗ ជាពិសេសប្រធានាធិបតីអាមេរិកតែម្ដងបានអញ្ជើញចូលរួមផងដែរ ក្រោយពេលបញ្ចប់កិច្ចប្រជុំ G20 ដែលក៏រៀបចំឡើងក្នុងខែកញ្ញាដូចគ្នា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ SCMP
ចុចអាន ៖ មកដឹងអាយុថ្នាក់ដឹកនាំប្រទេស អាស៊ាន ទាំង ១០ ខណៈឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានវ័យក្មេងជាងគេ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ