Connect with us

ព័ត៌មានអន្ដរជាតិ

ចិនព្រមានខ្លាំងៗ៖ ឯករាជ្យភាពរបស់កោះតៃវ៉ាន់មានន័យថា “សង្គ្រាម”

បានផុស

នៅ

នៅក្នុងសេចក្តីថ្លែងការណ៍ខ្លាំងក្លាមួយ ប្រទេសចិនបានព្រមានថា ការប៉ុនប៉ងរបស់កោះតៃវ៉ាន់ដើម្បីស្វែងរកឯករាជ្យពីទីក្រុងប៉េកាំងមានន័យថា “សង្គ្រាម”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Wu Qian បាននិយាយនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃព្រហស្បតិ៍ថា “យើងសូមប្រាប់ច្បាស់ៗដល់កងកម្លាំងឯករាជ្យរបស់កោះតៃវ៉ាន់ថា អ្នកដែលលេងជាមួយភ្លើងនឹងដុតខ្លួនឯង ហើយឯករាជ្យរបស់តៃវ៉ាន់មានន័យថាសង្គ្រាម”។

លោកក៏បានការពារសកម្មភាពយោធារបស់ចិននាពេលថ្មីៗនេះផងដែរ ដោយនិយាយថា “ទាំងនោះគឺជាសកម្មភាពចាំបាច់ ដើម្បីដោះស្រាយស្ថានភាពសន្តិសុខនាពេលបច្ចុប្បន្ននៅច្រកសមុទ្រតៃវ៉ាន់និងដើម្បីការពារអធិបតេយ្យភាពនិងសន្តិសុខជាតិ”។

ការព្រមាននេះបានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីទីក្រុងប៉េកាំងបង្កើនសកម្មភាពយោធានិង បញ្ជូនយន្តហោះចម្បាំងទៅក្បែរកោះតៃវ៉ាន់។

វាក៏បានកើតឡើងផងដែរ ចំពេលមានទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងកោះតៃវ៉ាន់និងសហរដ្ឋអាមេរិកក្រោមការដឹកនាំដោយរដ្ឋបាលថ្មីរបស់លោក Joe Biden កាលពីសប្តាហ៍មុន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ សហរដ្ឋអាមេរិកបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការគាំទ្រសមត្ថភាពការពាររបស់កោះតៃវ៉ាន់។

ប្រទេសចិននៅតែមើលឃើញកោះនេះថាជាខេត្តរឹងចចេស ប៉ុន្តែតៃវ៉ាន់មើលឃើញខ្លួនឯងថាជារដ្ឋអធិបតេយ្យ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ប្រេសិតតៃវ៉ាន់ចូលរួមពិធីឡើងកាន់តំណែងប្រធានាធិបតីអាមេរិកជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៧៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម