ព័ត៌មានអន្ដរជាតិ
កូនស្រីលោក ថាក់ស៊ីន ៖ ទោះខ្វែងគំនិតគ្នា តែ ភឿថៃ មិនដែលឈ្លោះជាមួយបក្សលោក ភីថា ឡើយ
បេក្ខភាពនាយករដ្ឋមន្ត្រីមួយរូបរបស់គណបក្សភឿថៃ គឺលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា បានប្រាប់អ្នកសារព័ត៌មានថា បើទោះបីជាគណបក្សភឿថៃប្រមែប្រមូលបានគណបក្សចំនួន ៨ ចូលទៅក្នុងចម្រុះដើម្បីបង្កើតរដ្ឋាភិបាលថ្មីក៏ដោយ ប៉ុន្តែយើងក៏មិនដែលមានបញ្ហាជាមួយគណបក្សចលនាឆ្ពោះទៅមុខនោះដែរ ។

ក្នុងជំនួបប្រហែល ១ ម៉ោងជាមួយលោក ភីថា លីមចារើនរ៉ាត់ មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ, កូនស្រីលោក ថាក់ស៊ីន រូបនេះបញ្ជាក់ថា “ពេលខ្លះ ទោះបីជាអ្នកគាំទ្រគណបក្សទាំងសងខាងមានការខ្វែងគំនិតគ្នាក៏ដោយ ប៉ុន្តែពួកយើងទាំងពីរមិនដែលឈ្លោះគ្នានោះទេ ។ យើងតែងតែនិយាយដោយសមហេតុផល បង្ហាញពីការយោគយល់គ្នាទៅវិញទៅមក” ។
លោកស្រី ផេថងថាន បានប្រាប់អ្នកសារព័ត៌មានទៀតថា កិច្ចសន្ទនានេះគឺដើម្បីជូនដំណឹងគ្នាទៅវិញទៅមកអំពីស្ថានភាពនយោបាយបច្ចុប្បន្ន ដើម្បីឲ្យគណបក្សទាំងពីរយល់ពីគ្នាទៅវិញទៅមកកាន់តែច្បាស់ ជាពិសេសក្នុងជំនួបនោះ លោកស្រីក៏បានស្វែងរកការគាំទ្រជាផ្លូវការពីបក្សលោក ភីថា ក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីផងដែរ ។

រហូតមកដល់ពេលនេះ បក្សភឿថៃប្រកាសប្រមែប្រមូលបានគណបក្សចំនួន ៨ ហើយចូលក្នុងក្រុមចម្រុះ ក្នុងនោះមានគណបក្សភូមិចៃថៃ, ប្រាឆាឆាត, សេរីរួមថៃ, ភឿថៃ រួមប៉ាឡាំង, ប៉ាឡាំងសង្គមម៉ៃ, គណបក្សស្រុកថៃ, គណបក្សឆាតផាតាណាខ្លា និងគណបក្សឆាតថៃផាតាណា ហើយបើបូកចូលគ្នាមានសមាជិកសភាសរុបចំនួន ២៣៨ នៅក្នុងសភាដែលមាន ៥០០ អាសនៈ ។
គួរបញ្ជាក់ថា បើមិនមានអ្វីប្រែប្រួលទេនោះ សម័យប្រជុំរួមគ្នានៃរដ្ឋសភា និងព្រឹទ្ធសភាថៃដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេស អាចនឹងប្រព្រឹត្តទៅចន្លោះថ្ងៃទី១៨ ឬថ្ងៃទី១៩ ខែសីហា ពោលរយៈពេល ៣ ថ្ងៃ ក្រោយតុលាការធម្មនុញ្ញធ្វើសេចក្ដីសម្រេចលើញត្តិទាក់ទងនឹងការបន្ត ឬដកសិទ្ធិលោក Pita លែងឲ្យឈរឈ្មោះជានាយករដ្ឋមន្ត្រីឬយ៉ាងណា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ លោក ថាក់ស៊ីន ប្រាប់មូលហេតុដែលពន្យារពេលវិលចូលស្រុកនៅថ្ងៃទី១០ ខែសីហានេះ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល