Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង លុបចោលជើងហោះហើរ និងជម្លៀសមនុស្សជាង ១ម៉ឺននាក់ ដោយសារព្យុះ Khanun

បានផុស

នៅ

ជើងហោះហើរ និងរថភ្លើងល្បឿនលឿនរាប់រយជើង ត្រូវបានលុបចោល ហើយអាជីវកម្មនានាត្រូវបិទក្នុងទីក្រុងកំពង់ផែ ប៊ូសាន នៃប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីព្យុះត្រូពិក Khanun វាយប្រហារនៅថ្ងៃព្រហស្បតិ៍ទី១០ខែសីហា ដោយនាំមកនូវភ្លៀងធ្លាក់និងខ្យល់បក់ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារឧតុនិយមកូរ៉េខាងត្បូង បានឲ្យដឹងថា ព្យុះនេះដែលវាយលុកប្រទេសជប៉ុន មុនពេលធ្វើដំណើរឆ្ពោះទៅកាន់ឧបទ្វីបកូរ៉េ គឺបានបោកបក់នៅម៉ោងប្រហែល ៩:២០នាទីព្រឹក ហើយគ្រោងនឹងបោះពួយទៅភាគខាងជើង ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស។

មនុស្សជាង ១០០០០នាក់ក៏ត្រូវបានជម្លៀសផងដែរ ខណៈលោកនាយករដ្ឋមន្ត្រី Han Duck-soo ជំរុញឲ្យរដ្ឋាភិបាលក្នុងតំបន់ ពិនិត្យមើលថាតើតំបន់ណាដែលជម្លៀសមនុស្សរួច និងតំបន់ណាមិនទាន់ជម្លៀស ដើម្បីធានាសុវត្ថិភាព។

(រូបថត៖ AP)

ការព្រមានអំពីព្យុះ ក៏ត្រូវបានចេញទូទាំងប្រទេសផងដែរ ដោយភ្លៀងធ្លាក់ក្នុងកម្រិតរហូតដល់ ៥០០មិល្លីម៉ែត្រ ត្រូវបានព្យាករនៅតំបន់ឆ្នេរភាគឦសាន និងពី១០០ទៅ២០០មិល្លីម៉ែត្រនៅទីក្រុងសេអ៊ូល និងតំបន់ជុំវិញរហូតដល់ព្រឹកថ្ងៃសុក្រ។

លើសពីនេះ ព្យុះបានជំរុញឲ្យមានការជម្លៀសក្រុមកាយរឹទ្ធិរាប់ម៉ឺននាក់ចេញពីជំរំ Jamboree នៅភាគខាងត្បូងប្រទេស កាលពីដើមសប្តាហ៍នេះទៀតផង។

(រូបថត៖ AP)

យោងតាមក្រសួងមហាផ្ទៃ, រដ្ឋាភិបាលកូរ៉េខាងត្បូង បានស្នើឲ្យសាធារណជន ចៀសវាងការចេញទៅខាងក្រៅបើមិនចាំបាច់ ចាំដល់ព្យុះឆ្លងកាត់ផុតសិន។

គួរបញ្ជាក់ជាថ្មី មនុស្សជាង៤០នាក់ បានបាត់បង់ជីវិតដោយសារទឹកជំនន់ និងការរអិលបាក់ដីនៅប្រទេសកូរ៉េខាងត្បូង អំឡុងពេលភ្លៀងមូសុងក្នុងឆ្នាំនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ព្យុះ Khanun សម្លាប់មនុស្សនៅជប៉ុន រួចបន្តទៅវាយប្រហារ កោះតៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៥ នាទីutes មុន

កម្ពុជាមានពេល ៥ ឆ្នាំ អភិវឌ្ឍឧស្សាហកម្ម SME មុនពេលចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច

ព័ត៌មានជាតិ៣២ នាទីutes មុន

ត្រឹមដើមឆ្នាំនេះ យុវជនក្រីក្រ និងងាយរងហានិភ័យជាង ៩ ម៉ឺននាក់ បានចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣៦ នាទីutes មុន

លក់កាហ្វេ ភេសជ្ជៈតាម​ដង​ផ្លូវ​មួយ​ថ្ងៃ​បាន​ ៥០ ទៅ ៩០ កែវ រក​ចំណូល​បាន​ពី 20 ម៉ឺនរៀល ទៅ ៣០ ម៉ឺនរៀល ​ផ្គត់ផ្គង់គ្រួសារ

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៥៣ នាទីutes មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

Sokha Hotels

ព័ត៌មានពេញនិយម