ព័ត៌មានអន្ដរជាតិ
ការយាងចូលមកមាតុភូមិរបស់បុត្រាស្ដេច ថៃ ដែលគង់និរទេស២៧ឆ្នាំ បង្កើតភាពភ្ញាក់ផ្អើលពីសារព័ត៌មានពិភពលោក
ការយាងត្រលប់ចូលប្រទេសថៃរបស់បុត្រា Vacharaesorn Vivacharawongse បានធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយធំៗភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈនៅលើគេហទំព័រ X ប្រជាជនជាច្រើនបានបង្កើត hashtag គាំទ្រទ្រង់ជាង ៣៩០,០០០ ដងឯណោះ។

ដំណើរទស្សនកិច្ចរបស់ទ្រង់បានទទួលការចាប់អារម្មណ៍ខ្លាំង ទាំងក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងអន្តរជាតិរួមមាន CNN, BBC និង Reuters។ នេះក៏ដោយសារតែព្រះចៅ Vacharaesorn ជាបុត្រច្បងទីពីររបស់ព្រះមហាក្សត្រ Maha Vajiralongorn និងអតីតមហេសី Sujarinee Vivacharawongse ដែលបាននិរទេសជាមួយមាតានិងបងប្អូនប្រុសទ្រង់៣អង្គទៀត អស់រយៈពេលជាង២៧ឆ្នាំមកហើយ។
យ៉ាងណាមិញ ការមកដល់អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ កាលពីថ្ងៃទី០៥ ខែសីហា ធ្វើឡើងក្នុងគោលបំណងជារឿងតូចតាចប៉ុណ្ណោះ។ ប៉ុន្តែព័ត៌មានបានរីករាលដាលយ៉ាងរហ័ស បន្ទាប់ពីមនុស្សមួយចំនួននៅប្រលានយន្តហោះចេញមកទទួលស្វាគមន៍ទ្រង់ដោយទឹកមុខរំភើបនិងសប្បាយចិត្តជាខ្លាំង។
ក្នុងនោះទ្រង់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា “ខ្ញុំពិតជារីករាយដែលបានត្រលប់ទៅប្រទេសថៃវិញ ខ្ញុំត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅ។ ខ្ញុំបានទៅឆ្ងាយអស់រយៈពេល ២៧ ឆ្នាំ។ វាដូចជាសុបិនក្លាយជាការពិតក្នុងការត្រលប់មកទីនេះ។ មុនពេលយន្តហោះចុះចត ខ្ញុំបានមើលទៅក្រៅបង្អួច ហើយមានអារម្មណ៍រំជួលចិត្ត និងដឹងគុណចំពោះប្រទេសនេះ”។
ទ្រង់ក៏មានបន្ទូលបន្ថែមទៀតថា ទ្រង់មិនដែលភ្លេចទេថាខ្លួនជាជនជាតិថៃ។ មិនដែលភ្លេចអំពីសារៈសំខាន់នៃវប្បធម៌ថៃទេ។ ហើយពេលនៅក្រៅប្រទេស ទ្រង់បានចំណាយពេលផ្សព្វផ្សាយវប្បធម៌ ដើម្បីឲ្យជនបរទេសអាចយល់ពីបេតិកភណ្ឌដ៏មានតម្លៃរបស់ប្រទេស។ ហើយការត្រឡប់មកប្រទេសថៃលើកនេះ ទ្រង់ចង់ស្វែងយល់បន្ថែមអំពីវប្បធម៌ និងបន្តផ្សព្វផ្សាយនៅបរទេស។

ទោះយ៉ាងណាក៏ដោយ មានសេចក្ដីរាយការណ៍ថា បុត្រា Vacharaesorn នឹងចំណាយពេលប្រហែលមួយសប្ដាហ៍នៅប្រទេសថៃ មុននឹងត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។ ទ្រង់មានភាពមមាញឹកតាំងពីពេលមកដល់ ហើយរីករាយជាមួយម្ហូបថៃល្បីៗទាំងនៅភោជនីយដ្ឋានតាមផ្លូវក្នុងប្រទេសកំណើតដោយប្រាប់ប្រជាជនថាឲ្យចាត់ទុកទ្រង់ជារាស្រ្តសាមញ្ញ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បុត្រាបុត្រី ៧ អង្គ របស់ស្ដេចថៃ Maha Vajiralongkorn សុទ្ធតែមានមុខតំណែងធំៗ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានជាតិ៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ