ព័ត៌មានអន្ដរជាតិ
សមាជិកសភាមកពីបក្សលោក ប្រាវីដ ប្រកាសបោះឆ្នោតគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីរបស់ បក្សភឿថៃ
គណបក្សភឿថៃកាលពីថ្ងៃព្រហស្បតិ៍ទទួលបានដំណឹងល្អមួយទៀត បន្ទាប់ពីសមាជិកសភាមកពីគណបក្សប៉ាឡាង ប្រាឆារ៉ាត់ បានប្រកាសនឹងគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ ក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនាពេលខាងមុខ ។

លោក Pai Leeke សមាជិកសភារបស់គណបក្សប៉ាឡាង ប្រាឆារ៉ាត់ ដែលមានអាសនៈចំនួន ៤០ នៅក្នុងសភាបានលើកឡើងថា សមាជិកទាំងអស់របស់បក្សបានយល់ព្រមជាគោលការណ៍រួមគ្នារួចហើយ ដើម្បីគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីនៃបក្សភឿថៃ ព្រោះយើងជឿថា ប្រទេសនេះត្រូវការដ្ឋាភិបាលថ្មីជាបន្ទាន់ ។
លោក Pai បាននិយាយទៀតថា លោកក៏ធ្លាប់ជាសមាជិកសភារបស់បក្សភឿថៃផងដែរ ដូច្នេះលោកជឿជាក់លើគណបក្សមួយនេះនឹងអាចដឹកនាំប្រទេសឆ្លងកាត់វិបត្តិនយោបាយ និងសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះបាន ។
ប៉ុន្តែទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ខាងគណបក្សរបស់កូនស្រីលោក ថាក់ស៊ីន មិនទាន់មកចរចាជាមួយគណបក្សដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាវីដ វង់ស៊ូវ៉ាន់ ដើម្បីចូលរួមជាមួយសម្ព័ន្ធភាពក្រុមចម្រុះនៅឡើយទេ ។

រហូតមកដល់ពេលនេះ បក្សភឿថៃប្រកាសប្រមែប្រមូលបានគណបក្សចំនួន ៨ ហើយចូលក្នុងក្រុមចម្រុះ ក្នុងនោះមានគណបក្សភូមិចៃថៃ, ប្រាឆាឆាត, សេរីរួមថៃ, ភឿថៃ រួមប៉ាឡាំង, ប៉ាឡាំងសង្គមម៉ៃ, គណបក្សស្រុកថៃ, ឆាតផាតាណាខ្លា និងគណបក្សឆាតថៃផាតាណា ហើយបើបូកចូលគ្នាមានសមាជិកសភាសរុបចំនួន ២៣៨ នៅក្នុងសភាដែលមាន ៥០០ អាសនៈ ។
គួរបញ្ជាក់ថា បើមិនមានអ្វីប្រែប្រួលទេនោះ សម័យប្រជុំរួមគ្នានៃរដ្ឋសភា និងព្រឹទ្ធសភាថៃដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេស អាចនឹងប្រព្រឹត្តទៅចន្លោះថ្ងៃទី១៨ ឬថ្ងៃទី១៩ ខែសីហា ពោលរយៈពេល ៣ ថ្ងៃ ក្រោយតុលាការធម្មនុញ្ញធ្វើសេចក្ដីសម្រេចលើញត្តិទាក់ទងនឹងការបន្ត ឬដកសិទ្ធិលោក Pita លែងឲ្យឈរឈ្មោះជានាយករដ្ឋមន្ត្រីឬយ៉ាងណា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
ចុចអាន ៖ លោក ថាក់ស៊ីន ប្រាប់មូលហេតុដែលពន្យារពេលវិលចូលស្រុកនៅថ្ងៃទី១០ ខែសីហានេះ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ