ព័ត៌មានអន្ដរជាតិ
លោក បៃដិន ប្រកាសអាសន្ននៅ ហាវ៉ៃ ខណៈមនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃ កើនដល់ ៥៣នាក់
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសដាក់រដ្ឋហាវ៉ៃ ជាតំបន់គ្រោះមហន្តរាយ បន្ទាប់ពីភ្លើងឆេះព្រៃដ៏ធំ បានសម្លាប់មនុស្សយ៉ាងតិច ៥៣នាក់។

ភ្លើងឆេះព្រៃដែលជំរុញដោយរដូវក្តៅដ៏ស្ងួតនិងខ្យល់បក់ខ្លាំង ក៏បានបង្ខំឲ្យមនុស្សរាប់ម៉ឺននាក់រត់គេចខ្លួន និងបំផ្លាញផ្នែកខ្លះនៃទីក្រុងប្រវត្តិសាស្ត្រ Lahaina ដែលជាកន្លែងទាក់ទាញដ៏សំខាន់មួយនៅលើកោះ Maui ផងដែរ។

សេចក្តីប្រកាសគ្រោះមហន្តរាយដោយលោក បៃដិន នឹងត្រួសត្រាយផ្លូវឲ្យមានការយកជំនួយសហព័ន្ធទៅជួយសហគមន៍ដែលរងផលប៉ះពាល់។

ស្របពេលជាមួយគ្នានោះ កិច្ចខិតខំប្រឹងប្រែងជម្លៀសទ្រង់ទ្រាយធំ សម្រាប់ភ្ញៀវទេសចរនិងប្រជាពលរដ្ឋកំពុងដំណើរការ ដោយរថយន្តក្រុង បានដឹកមនុស្សចេញពីតំបន់ Kaanapali ភាគខាងជើងទីក្រុង Lahaina។

អ្នកទេសចរនឹងត្រូវដឹកត្រង់ ឆ្ពោះទៅកាន់អាកាសយានដ្ឋាន Kahului តែម្តងខណៈអ្នកស្រុកត្រូវនាំទៅកាន់ជម្រកនៅកណ្តាលកោះ Maui។

គួរបញ្ជាក់ថា មានភ្លើងឆេះយ៉ាងសកម្មចំនួនប្រាំមួយ នៅលើកោះ Maui និងកោះធំរបស់រដ្ឋ ហាវ៉ៃ ដោយផ្ទៃដីប្រហែល២០០០ហិកតា បានឆេះខ្ទេចអស់ទៅហើយ។

លើសពីនេះ ក្រុមអ្នកពន្លត់អគ្គិភ័យ កំពុងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីការពាររចនាសម្ព័ន្ធ និងពន្លត់ភ្លើងដែលកំពុងឆេះនៅលើកោះ Maui៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ ភ្លើងឆេះព្រៃនៅ ហាវ៉ៃ ដុតកម្ទេចទីក្រុង ប្រវត្តិសាស្ត្រមួយ ស្ទើរតែទាំងស្រុង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ