ព័ត៌មានអន្ដរជាតិ
លេចវត្តមានមូសបង្កជំងឺគ្រុនចាញ់ថ្មីនៅអាហ្វ្រិក ដែលអាចបង្កផលវិបាកធ្ងន់ធ្ងរ
ការសិក្សាថ្មីមួយបានបង្ហាញថា មូសបង្កជំងឺគ្រុនចាញ់ថ្មីកំពុងបង្ហាញវត្តមាននៅតាមបណ្តាទីក្រុងក្នុងទ្វីបអាហ្វ្រិកដែលជាហេតុបណ្តាលឲ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរដល់អ្នកដែលរស់នៅទីនោះ។

ក្រុមអ្នកស្រាវជ្រាវមកពីមន្ទីរពេទ្យ Radboud University Medical Center នៃប្រទេសហុល្លង់និងវិទ្យាស្ថានស្រាវជ្រាវ Armauer Hansen នៃប្រទេសអេត្យូពីបាននិយាយថា សត្វមូសដែកគោលថ្មី (Anopheles stephensi) ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនចាញ់ដ៏សំខាន់របស់ប្រទេសឥណ្ឌា បច្ចុប្បន្នបានបង្ហាញវត្តមាននៅតាមទីតាំងនានា ទូទាំងទ្វីបអាហ្វ្រិក។ វាជាភាវៈរស់ដែលអាចចម្លងរោគរវាងមនុស្សទៅមនុស្ស ឬពីសត្វទៅមនុស្ស។

ប្រភេទមូសនេះទើបតែបង្ហាញខ្លួននៅទ្វីបអាហ្វ្រិកកាលពីប៉ុន្មានឆ្នាំមុនប៉ុណ្ណោះ។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា បច្ចុប្បន្នសត្វល្អិតដែលរាតត្បាតនេះ មានវត្តមានយ៉ាងច្រើននៅក្នុងធុងទឹកតាមទីក្រុងនានាក្នុងប្រទេសអេត្យូពី ហើយងាយនឹងចម្លងជំងឺគ្រុនចាញ់ក្នុងតំបន់។
មូសអាហ្វ្រិកភាគច្រើនដែលអាចចម្លងជំងឺគ្រុនចាញ់ ត្រូវបានគេដឹងថាបង្កាត់ពូជនៅតាមតំបន់ជនបទ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញមានក្តីព្រួយបារម្ភរួចទៅហើយថា មូសពិសេសប្រភេទនេះត្រូវបានគេរកឃើញនៅក្នុងតំបន់ទីក្រុងនានានៃប្រទេសអេត្យូពី ស៊ូដង់និងហ្ស៊ីប៊ូទីដែលក្រុមអ្នកស្រាវជ្រាវនិយាយថា អាចបង្កើនហានិភ័យជំងឺគ្រុនចាញ់សម្រាប់អ្នកក្រុង។

ជំងឺគ្រុនចាញ់ដែលឆ្លងតាមរយៈការខាំដោយមូសដែកគោលញី គឺជាជំងឺដែលអាចការពារនិងព្យាបាលបាន ប៉ុន្តែមនុស្សប្រមាណ៤០៩,០០០នាក់បានស្លាប់រួចទៅហើយដោយសារជំងឺនេះក្នុងឆ្នាំ២០១៩។
បើយោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា តំបន់អាហ្វ្រិករួមចំណែក ៩៤ភាគរយនៃករណីជំងឺគ្រុនចាញ់និងការស្លាប់ទាំងអស់កាលពីឆ្នាំ ២០១៩៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ កម្ពុជា ប្ដេជ្ញាលុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទសន្ធំ នៅដំណាច់ឆ្នាំ២០២៣

-
សន្តិសុខសង្គម៥ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់