ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ថា លោក ហ្សេលេនស្គី នឹងចរចាជាមួយ រុស្ស៊ី តែគ្មានថ្ងៃចរចាជាមួយលោក ពូទីន ឡើយ
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានអ៊ីតាលី Corriere della Sera កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហាថា ប្រសិនបើទីក្រុងកៀវ សម្រេចចិត្តចរចាមែននោះ ខ្លួននឹងចរចាជាមួយទីក្រុងមូស្គូ ប៉ុន្តែមិនចរចាជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ឡើយ ។

លោក Kuleba បានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថា “លោក ពូទីន បានប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរខ្លាំងពេកហើយ។ ច្បាស់ណាស់សម្រាប់ពួកយើងដែរថា យើងនឹងមិនអាចឃើញលោកពូទីន និងប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី អង្គុយនៅតុតែមួយនោះទេ។ យើងអាចចរចាជាមួយរុស្ស៊ី ក្រោយពួកគេដកទ័ពចេញពីទឹកដីរបស់យើង ប៉ុន្តែមិនមែនចរចាជាមួយលោក ពូទីន ឡើយ”។
នៅពេលសួរថាតើនេះមានន័យថា ជាការរីកកាន់តែធំនៃជម្លោះមែនទេ? លោក Kuleba បានអះអាងថា “រឿងអាក្រក់បំផុតបានកើតឡើងរួចទៅហើយ យើងគ្មានអ្វីត្រូវភ្ញាក់ផ្អើលទៀតទេ”។

គួរបញ្ជាក់ជាថ្មី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបើកការវាយលុកប្រទេសអ៊ុយក្រែន ពីបីទិស គឺខាងជើង ខាងកើត និងខាងត្បូង។ លោកនិយាយថា “ប្រតិបត្តិការយោធាពិសេស” នេះ គឺសំដៅលើភាពគ្មានយោធា និងលុបបំបាត់មនោគមន៍វិជ្ជាណាស៊ីរបស់អ៊ុយក្រែន ដើម្បីការពារជនជាតិរុស្សី ការពារសមាជិកភាពណាតូរបស់ទីក្រុងកៀវ និងដាក់អ៊ុយក្រែននៅក្រោមឥទ្ធិពលរបស់រុស្ស៊ី។
យ៉ាងណាក្តី អ៊ុយក្រែន និងលោកខាងលិចនិយាយថា វាជាទង្វើខុសច្បាប់នៃការលុកលុយប្រឆាំងនឹងប្រទេសមួយ ដែលមានរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ និងប្រឆាំងប្រធានាធិបតីជ្វីហ្វ ដែលមានសាច់ញាតិ ស្លាប់នៅក្នុងសោកនាដកម្ម Holocaust៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អ៊ុយក្រែន រារាំងផែនការ រុស្ស៊ី ដែលព្យាយាម សម្លាប់ លោក Zelensky

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ