Connect with us

ព័ត៌មានអន្ដរជាតិ

អេក្វាឌ័រ ចាប់បានជនបរទេសមួយក្រុម ពាក់ព័ន្ធការធ្វើឃាត បេក្ខជនប្រធានាធិបតី

បានផុស

នៅ

មនុស្សចំនួន៦នាក់ ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការសម្លាប់បេក្ខជនប្រធានាធិបតីអេក្វាឌ័រ Fernando Villavicencio គឺសុទ្ធសឹងជាជនជាតិកូឡុំប៊ី ខណៈជនសង្ស័យទី៧ ដែលស្លាប់ដោយសាររបួស ក្នុងការបាញ់តដៃជាមួយប៉ូលិសកាលពីថ្ងៃព្រហស្បតិ៍ទី១០ខែសីហា ក៏ជាជនជាតិកូឡុំប៊ីដែរ។

លោក Fernando Villavicencio (រូបថត៖ BBC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Villavicencio ត្រូវ​បាន​គេធ្វើឃាត ក្រោយចាកចេញ​ពី​កម្មវិធីនៃយុទ្ធនាការឃោសនាបោះឆ្នោត​ក្នុង​រដ្ឋធានី គីតូហើយបច្ចុប្បន្ន រដ្ឋមន្ត្រី​មហាផ្ទៃ​​ Juan Zapata និយាយ​ថា ការ​ស៊ើប​អង្កេត​របស់​ប៉ូលិស​ទៅ​លើព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើមនេះ កំពុង​ដំណើរការ។

លោក Zapata បានប្រាប់សន្និសីទសារព័ត៌មានថា អ្នកត្រូវចាប់ខ្លួនទាំង៦ មានឈ្មោះ Andres , Jose, Eddy, Camilo, Jules និង Jhon Rodriguez។

ជនសង្ស័យទាំង៦ (រូបថត៖ AFP)

លោក​​បន្ថែម​ថា ក្នុង​ប្រតិបត្តិការ​ចុះ​ឆែកឆេរ​​ឈាន​ដល់​ការ​ចាប់​ខ្លួន ​សមត្ថកិច្ច​បាន​រក​ឃើញ​កាំភ្លើងវែង​១​ដើម កាំភ្លើង​យន្ត​១​ដើម កាំភ្លើងខ្លី​៤​ដើម គ្រាប់បែកដៃ​៣​គ្រាប់ គ្រាប់​កាំភ្លើង​៤​ប្រអប់ ម៉ូតូ​២​គ្រឿង និង​រថយន្ត​១​គ្រឿងដែលក្រុមនេះលួចពីគេ។

គួរបញ្ជាក់ថា លោក Villavicencio គឺជាបេក្ខជនប្រធានាធិបតីមួយរូបក្នុងចំណោមបេក្ខជនប្រធានាធិបតីមួយចំនួន ដែលរងការចោទប្រកាន់ពាក់ព័ន្ធអំពើពុករលួយ។

ទោះបីជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី Guillermo Lasso អះអាងថា ករណីឃាតកម្មនេះ គឺជាការប៉ុនប៉ងដើម្បីបំផ្លិចបំផ្លាញការបោះឆ្នោត។ លោកគូសបញ្ជាក់ថា ការ​បោះ​ឆ្នោត​នឹងប្រព្រឹត្តទៅ​តាម​ការ​គ្រោង​ទុក​នៅ​ថ្ងៃ​ទី២០ខែ​សីហា ថ្វីបើ​ប្រទេសកំពុងស្ថិត​ក្នុង​ភាព​អាសន្ន​ក៏​ដោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ បេក្ខជនប្រធានាធិបតី អេក្វាឌ័រ ត្រូវគេធ្វើឃាត ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤២ នាទីutes មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម