Connect with us

ព័ត៌មានអន្ដរជាតិ

កោះភាគខាងជើង ជប៉ុន ជួបគ្រោះរញ្ជួយដីកម្រិត ៥.៩ រ៉ិចទ័រ និងរង្គើដល់​ខេត្តចំនួន ៦

បានផុស

នៅ

ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយនៅថ្ងៃសុក្រនេះថា កោះចំនួន ២ នៅភាគខាងជើងរបស់ប្រទេសជប៉ុន រួមមានកោះ Honshu និងកោះ Hokkaido កំពុងរងការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិត ៥.៩ រ៉ិចទ័រ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ចំណុចកណ្តាលនៃការរញ្ជួយដីនេះ ស្ថិតនៅឆ្នេរសមុទ្រភាគខាងកើតនៃមហាសមុទ្រប៉ាស៊ីហ្វិក រវាងខេត្ត Aomori នៅលើកោះ Honshu និងកោះ Hokkaido ក្នុងជម្រៅ ២០ គីឡូម៉ែត្រ ខណៈការរញ្ជួយ​នេះក៏រង្គើនៅទូទាំងខេត្តចំនួន ៦ ផងដែរ ។

ដោយឡែកចំពោះកម្លាំងនៃការរញ្ជួយដីនេះគឺស្ថិតក្នុងកម្រិតទី ៤ ក្នុងចំណោមមាត្រដ្ឋានចំនួន ៦ របស់ប្រទេសជប៉ុន ប៉ុន្តែទោះជាយ៉ាងណា កម្រិតរញ្ជួយដីនេះគឺមិនមានការព្រមានអំពីរលកយក្សស៊ូណាមិនោះទេ ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ទីភ្នាក់ងារឧតុនិយមជប៉ុនក៏មិន​ទាន់​មាន​របាយការណ៍​ភ្លាមៗ​អំពី​ការ​ស្លាប់ ​និងរង​របួស ​ឬ​ការ​ខូចខាត​សម្ភារៈ​ណាមួយនៅឡើយផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ កូរ៉េខាងជើង បញ្ជាប្រជាជន ត្រូវការពារគ្រប់ផ្ទាំងរូបភាពមេដឹកនាំត្រកូល គីម ពីព្យុះ Khanun ឲ្យបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២១ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ផ្តាំទៅ ពូទីន! ចង់បានធម៌ក្តៅឬធម៌ត្រជាក់? 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រូវការ​កង​រក្សា​សន្តិភាព​ហោចណាស់ ២០​ម៉ឺន​នាក់ បើ​មាន​បទ​ឈប់​បាញ់

Sokha Hotels

ព័ត៌មានពេញនិយម