ព័ត៌មានអន្ដរជាតិ
មហាសេដ្ឋី អូស្ត្រាលី ម្នាក់ដឹកគ្រឿងញៀនតាមយន្តហោះតម្លៃ ៧០ លានដុល្លារចូលប្រទេសខ្លួនឯង
លោក Laurence Escalante ត្រូវគេប្រទះឃើញកាន់កាប់គ្រឿងញៀន ពេលទៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី តាមយន្តហោះឯកជនតម្លៃ ៧០ លានដុល្លាររបស់គាត់ ។

មហាសេដ្ឋីរូបនេះមានទ្រព្យសម្បត្តិសរុបប្រហែល ៣.៤ ពាន់លានដុល្លារ ហើយគាត់ក៏ជាអ្នកផលិតកម្មវិធីល្បែងស៊ីសងតាមអនឡាញផងដែរ ខណៈដំបូងឡើយ Laurence ត្រឹមតែជាបុគ្គលិកធ្វើការនៅហាងលក់ប៊ឺហ្គឺ Hungry Jacks ដែលទទួលបានប្រាក់កម្រៃត្រឹម ៥.៦៥ ដុល្លារក្នុងមួយម៉ោងប៉ុណ្ណោះ ។

មែនទែនទៅ មហាសេដ្ឋីរូបនេះទើបតែត្រូវតុលាការ Melbourne Magistrates កាត់ទោសកាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣ នេះទេ បន្ទាប់ពីប៉ូលិសរកឃើញ កូកាអ៊ីន ១ ក្រាម ថ្នាំអ៊ិកស្តាស៊ី ១ គ្រាប់ និង LSD ០.០៣ មិល្លីក្រាមកាលពីខែឧសភា ឆ្នាំ ២០២២ ។

សូមបញ្ជាក់ថា មហាសេដ្ឋីវ័យ ៤១ ឆ្នាំខាងលើ បានប្រើយន្តហោះឈ្មោះ “Ferrari of the skies” តម្លៃ ៧០ លានដុល្លារ ដឹកគ្រឿងញៀនមកចុះចតនៅចំណត VIP នៃអាកាសយានដ្ឋាន Tullamarine ក្នុងទីក្រុង Melbourne ។

យ៉ាងណាមិញ លោក Laurence នឹងប្រឈមមុខនឹងការកាត់ទោសនៅថ្ងៃអង្គារ ដោយអាចជាប់ពន្ធនាគាររយៈពេល ១២ ខែ ឬផាកពិន័យជាទឹកប្រាក់ ១៣ ០០០ ដុល្លារទៀតផង ៕
ប្រែសម្រួល៖ វារី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ