Connect with us

ព័ត៌មានអន្ដរជាតិ

អង្ករ ថៃ ឡើងថ្លៃខ្លាំង ចំពេលមានការព្រួយបារម្ភពីគ្រោះរាំងស្ងួត

បានផុស

នៅ

បើយោងតាមអង្គការស្បៀងអាហារ និងកសិកម្ម (FAO) នៃអង្គការសហប្រជាជាតិបានឲ្យដឹងថា ពិភពលោកបាននិងកំពុងមើលឃើញការកើនឡើងនៃតម្លៃអង្ករ បន្ទាប់ពីការព្រួយបារម្ភអំពីគ្រោះរាំងស្ងួត និងការហាមឃាត់ការនាំចេញរបស់ឥណ្ឌា ខណៈអង្កររបស់ថៃវិញក៏មានការឡើងថ្លៃខ្លាំងបំផុតផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈអង្គការស្បៀងអាហារ និងកសិកមុ្មនៃអង្គការសហប្រជាជាតិ (FAO) បានលើកឡើងទៀតថា ក្នុងរយៈពេល ២ សប្តាហ៍នេះ អង្ករសថៃ បានកើនឡើងតម្លៃចំនួន ៣៨ ដុល្លារ នាំឲ្យតម្លៃលក់ជាមធ្យមឡើងដល់ ៥៦២ ដុល្លារក្នុងមួយតោន ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីខែកម្ភៈ ឆ្នាំ ២០២១ ។

ទន្ទឹមនឹងនេះ សន្ទស្សន៍តម្លៃអង្ករទាំងអស់របស់អង្គការស្បៀងអាហារនិងកសិកម្ម (FAO) ក៏បានកើនឡើង ២.៨ ភាគរយផងដែរនៅក្នុងខែកក្កដា ពោលកើនឡើង ១៩.៧ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ។

ចំពោះមូលហេតុចម្បងនៃការកើនឡើងតម្លៃអង្ករពិភពលោក ជិតដល់កម្រិតខ្ពស់ក្នុងរយៈពេល ១២ ឆ្នាំមកនេះ គឺដោយសារតែការព្រួយបារម្ភអំពីផលប៉ះពាល់ដែលអាចកើតមាន នៃបាតុភូត​បម្រែបម្រួលអាកាសធាតុ El Niño លើផលិតកម្ម ក៏ដូចជាការរំខានដែលបណ្ដាលមកពីទឹកភ្លៀង និងការប្រែប្រួលគុណភាពស្រូវនៅក្នុងការប្រមូលផលរដូវក្តៅ និង រដូវស្លឹកឈើជ្រុះ ដែលក៏កំពុងបន្តកើតមាននៅប្រទេសវៀតណាម ។

កត្តារួមចំណែកមួយទៀតគឺប្រទេសឥណ្ឌា ដែលជាប្រទេសនាំចេញដ៏ធំបំផុតរបស់ពិភពលោក បានបញ្ឈប់ការនាំចេញអង្ករ ចាប់ពីខែកក្កដា ដើម្បីបង្កើនស្តុកអង្ករក្នុងស្រុក ។

ពាក់ព័ន្ធបញ្ហានេះដែរ លោក Oscar Tjakra អ្នកវិភាគជាន់ខ្ពស់នៅធនាគារស្បៀងអាហារ និងកសិកម្មពិភពលោក Rabobank បានប្រាប់សារព័ត៌មាន CNBC កាលពីពេលថ្មីៗនេះថា សន្ទស្សន៍តម្លៃអង្កររបស់ FAO សម្រាប់ខែសីហាអាចកើនឡើងខ្ពស់ជាងខែកក្កដាទៅទៀត ។

ទន្ទឹមនោះ កាលពីដើមខែនេះ សមាគមអ្នកនាំចេញអង្ករថៃ បានប៉ាន់ប្រមាណថា ផលប៉ះពាល់នៃបាតុភូត El Niño អាចនាំឲ្យទិន្នផលស្រូវថៃ ធ្លាក់ចុះពី ១ ទៅ ២ លានតោន បន្ទាប់ពីថៃ​រក្សាគោលជំហរ​នាំចេញអង្ករ ៨ លានតោនក្នុងឆ្នាំ ២០២៣ នេះ ៕

ប្រែសម្រួល៖ នាង​ រតនៈ

ប្រភព៖​​ The Nation Thailand

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម