ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ទម្លាយថា ខ្លួនមានគិញសម្ងាត់ នៅ រុស្ស៊ី
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន បានបង្កើតបណ្តាញចារកម្មទ្រង់ទ្រាយធំមួយនៅក្នុងប្រទេសរុស្ស៊ី ។ នេះបើតាមការបញ្ជាក់ពីលោក Mikhail Podoliak ជំនួយការកំពូលរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ហ្សេលេនស្គី។

លើសពីនេះ លោកអះអាងថា ប្រទេសរុស្ស៊ី នឹងត្រូវរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកកាន់តែខ្លាំងឡើងៗ នៅថ្ងៃខាងមុខ។
ក្នុងបទសម្ភាសជាមួយទូរទស្សន៍អ៊ុយក្រែនប៉ុស្តិ៍លេខ២៤ ដែលចេញផ្សាយកាលពីថ្ងៃសុក្រទី១១ខែសីហា លោក Podoliak បានគូសបញ្ជាក់ថា អគ្គនាយកដ្ឋានស៊ើបការណ៍សម្ងាត់ (GUR) និងទីភ្នាក់ងារសន្តិសុខ (SBU) របស់ទីក្រុងកៀវ គឺមានបណ្តាញប្រកបដោយប្រសិទ្ធភាពនៅក្នុងប្រទេសរុស្ស៊ី។

ដោយសំដៅជាពិសេសទៅការផ្ទុះដ៏ខ្លាំងក្លានៅរោងចក្រមេកានិក Zagorsk ក្នុងទីក្រុង Sergiyev Posad កាលពីថ្ងៃពុធ ដែលបានសម្លាប់មនុស្សម្នាក់ និងរបួស ៨០ នាក់, លោកសង្កត់ធ្ងន់ថា “ឧប្បត្តិហេតុនៅទីនោះ នឹងកើនឡើងជាបន្តទៀត”។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Podoliak ធ្វើឡើង បន្ទាប់ពីអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានស៊ើបការណ៍សម្ងាត់អ៊ុយក្រែន លោក Andrey Yusov បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ដោយបញ្ជាក់ថា កងវរសេនាតូចទ័ពពិសេស Shaman របស់ទីក្រុងកៀវ ពិតជាបានចូលរួមក្នុងសកម្មភាពកម្ចាត់ និងបំផ្លាញនៅក្នុងប្រទេសរុស្ស៊ី មែន ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អ៊ុយក្រែន ថា លោក ហ្សេលេនស្គី នឹងចរចាជាមួយ រុស្ស៊ី តែគ្មានថ្ងៃចរចាជាមួយលោក ពូទីន ឡើយ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ