Connect with us

ព័ត៌មានអន្ដរជាតិ

លោក ប្រាយុទ្ធ ចូលប្រជុំបិទទ្វារជាមួយមនុស្សសំខាន់ៗ ៣ រូប រួមទាំងលោក ប្រាវីដ ខណៈលទ្ធផលគឺលាក់ជិត

បានផុស

នៅ

នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោក ប្រាយុទ្ធ ចាន់អូចា បានជួបប្រជុំបិទទ្វារជាមួយមនុស្សសំខាន់ៗចំនួន ៣ រូប រួមទាំងមេដឹកនាំគណបក្សប៉ាឡាង ប្រាឆារ៉ាត់ គឺលោក ប្រាវីដ វង់ស៊ូវ៉ាន់, រដ្ឋមន្ត្រីមហាផ្ទៃផុតអាណត្តិលោក អានុពង់ ប៉ាវចិន្តា និងប្រធានព្រឹទ្ធសភាលោក ផនពេជ្រ វីឆីតចូលចាំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ការប្រជុំបិទទ្វារនេះគឺត្រូវបានលាក់ជិត ខណៈគេដឹងត្រឹមថា លោក ប្រាយុទ្ធ គ្រាន់តែធ្វើពិធីជូនពរថ្ងៃខួបកំណើតដល់លោកឧត្តមសេនីយ ប្រាវីដ ដែលឈានចូលដល់វ័យ ៧៨ ឆ្នាំកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នេះប៉ុណ្ណោះ ។

ស្របពេលជាមួយគ្នានេះ អ្នកដែលដឹងពីរឿងរ៉ាវនេះបានបញ្ជាក់ដូចគ្នាថា ក្រោយកិច្ចប្រជុំរយៈពេលប្រហែល ៣០ នាទីនោះ គឺលោកឧត្តមសេនីយ ប្រាយុទ្ធ ដែលទើបប្រកាសចូលនិវត្តន៍ពីនយោបាយ បានត្រឹមឲ្យកន្ត្រកផ្កា និងអំណោយមួយចំនួនដល់លោក ប្រាវីដ និងបានពោលពាក្យថា “សុភមង្គលគ្មានទីបញ្ចប់” ឡើយ ។

ទោះយ៉ាងណា បន្ទាប់ពីកិច្ចប្រជុំបិទទ្វារនោះ លោក ប្រាយុទ្ធ បានចាកចេញពីការិយាល័យភ្លាមៗ ហើយលោកក៏​បាន​បដិសេធ​សំណើ​របស់​អ្នក​សារព័ត៌មាន​ដែល​ស្នើសុំឲ្យ​លោក​ថត​រូប​ជាមួយលោក ប្រាវីដ និងលោក អានុពង់ ផងដែរ ពោលនាយករដ្ឋ​មន្ត្រីផុតអាណត្តិរូបនេះ​បាន​ត្រឹមតែ​ញញឹមដាក់អ្នកសារព័ត៌មានប៉ុណ្ណោះ ។

គួរបញ្ជាក់ថា អ្នកជូនពរផ្សេងទៀតក្នុងឱកាសខួបកំណើតគម្រប់ ៧៨ ឆ្នាំរបស់លោក ប្រាវីដ ក៏រួមមានទាំងមេបញ្ជាការយោធាជាន់ខ្ពស់ អគ្គលេខាធិការអចិន្ត្រៃយ៍ក្រសួងការពារជាតិ និងអ្នកនយោបាយមកពីគណបក្សប៉ាឡាង ប្រាឆារ៉ាត់ ក៏ដូចជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមដែលទើបតែផុតអាណត្តិផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation Thailand

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម