Connect with us

ព័ត៌មានអន្ដរជាតិ

ភ្លើងឆេះព្រៃលើកោះ Maui ក្លាយជាគ្រោះមហន្តរាយធម្មជាតិសម្លាប់មនុស្សច្រើនបំផុត ក្នុងប្រវត្តិសាស្រ្តរដ្ឋហាវ៉ៃ 

បានផុស

នៅ

ភ្លើងឆេះព្រៃនៅរដ្ឋហាវ៉ៃ បានសម្លាប់មនុស្សយ៉ាងតិច៦៧នាក់ ដែលនេះជាគ្រោះមហន្តរាយធម្មជាតិដ៏សាហាវបំផុត ចាប់តាំងពី ហាវ៉ៃ ក្លាយជារដ្ឋរបស់អាមេរិកក្នុងឆ្នាំ១៩៥៩។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយមានជំនួយពីសត្វឆ្កែហិតក្លិន, ក្រុមស្វែងរកកំពុងបន្តរុករកតាមសំណង់អគារដែលត្រូវឆេះខ្ទេចខ្ទីក្នុងទីក្រុង Lahaina លើកោះ Maui។

ទោះបីជាយ៉ាងណាក៏ដោយ អភិបាលរដ្ឋលោក Josh Green បានព្រមានថា ចំនួនមនុស្សស្លាប់នឹងបន្តកើនឡើង ដោយគិតត្រឹមពេលនេះ តួលេខអ្នកស្លាប់ បានកើនលើស៦១នាក់ ដែលជាការបាត់បង់ជីវិត នៅពេលរលកយក្សស៊ូណាមិ វាយប្រហារកោះនេះក្នុងឆ្នាំ១៩៦០ ទៅហើយ។

(រូបថត៖ AP)

ស្របពេលជាមួយគ្នានោះដែរ ក្រុមអ្នកស៊ើបអង្កេត កំពុងព្យាយាមដើម្បីកំណត់ថាតើអ្វី ដែលបណ្តាលឲ្យភ្លើងឆេះព្រៃ រាលដាលពាសពេញទីក្រុង Lahaina ក្នុងល្បឿនដ៏គួរឲ្យភ័យខ្លាចបែបនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SKY

ចុចអាន៖ ក្រៅពីមនុស្សស្លាប់៥៣នាក់ មាន១០០០នាក់ទៀត កំពុងបាត់ខ្លួនដោយសារភ្លើងឆេះព្រៃ នៅ ហាវ៉ៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម