ព័ត៌មានអន្ដរជាតិ
លោក Wang Yi ប្រាប់នាយករដ្ឋមន្ត្រី សិង្ហបុរី ថា អាមេរិក ជាប្រភពអស្ថិរភាពធំបំផុតនៅលើពិភពលោក
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong ថា សកម្មភាពរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសចិនបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន គឺជាប្រភពនៃអស្ថិរភាពដ៏ធំបំផុតនៅក្នុងពិភពលោក ។

ដងស្រង់សម្ដីដោយគេហទំព័រក្រសួងការបរទេសចិន, លោក Wang Yi បានលើកឡើងថា “សហរដ្ឋអាមេរិកកំពុងទម្លាក់របាំងនៃការប្រកួតប្រជែងដោយយុត្តិធម៌ នៅពេលដែលប្រទេសនេះបង្ខិតបង្ខំប្រទេសផ្សេងទៀតឲ្យចូលរួមក្នុងកិច្ចគាំពារនិយមឯកតោភាគីប្រឆាំងនឹងប្រទេសចិន” ។
រដ្ឋមន្ត្រីការបរទេសចិនរូបនេះបានប្រាប់លោក Lee Hsien Loong ទៀតថា សកម្មភាពទាំងនេះនឹងធ្វើឲ្យខូចទំនុកចិត្តលើទីក្រុងវ៉ាស៊ីនតោន និងបង្ហាញឲ្យពិភពលោកដឹងថា សហរដ្ឋអាមេរិកបានក្លាយជាកត្តាអស្ថិរភាពដ៏ធំបំផុតនាពេលបច្ចុប្បន្ននេះ ។
បច្ចុប្បន្នលោក Wang Yi កំពុងអញ្ជើញធ្វើទស្សនកិច្ចមកកាន់ប្រទេសអាស៊ានចំនួន ៣ រួមមាន សិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ចំពេលមានភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងម៉ានីល នៅក្នុងសមុទ្រចិនខាងត្បូង ។

ស្របពេលជាមួយគ្នានេះ លោក Wang Yi កំពុងធ្វើដំណើរទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី ហើយបន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅទីក្រុងគូឡាឡាំពួរួចហើយ, រដ្ឋមន្ត្រីការបរទេសចិនរូបនេះ នឹងបន្តអញ្ជើញមកព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ នេះ ។
គួរបញ្ជាក់ថា អាស៊ាន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិន ចាប់តាំងពីឆ្នាំ ២០២០ មក ខណៈដែលសិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា ស្ថិតក្នុងចំណោមគោលដៅកំពូលសម្រាប់ការចូលរួមគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិនក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ