ព័ត៌មានអន្ដរជាតិ
ទឹកជំនន់នៅចិន ប៉ះពាល់ធ្ងន់ដល់ដំណាំស្រូវ និងពោត ជាហេតុបង្កក្តីបារម្ភ អំពីអតិផរណាអាហារពិភពលោក
អាជីវករ និងអ្នកវិភាគបានឲ្យដឹងថា ទឹកជំនន់បានបំផ្លាញដំណាំពោតនិងស្រូវ នៅក្នុងខ្សែក្រវាត់ផលិតគ្រាប់ធញ្ញជាតិភាគខាងជើងដ៏សំខាន់របស់ប្រទេសចិន ខណៈការព្យាករដែលថានឹងមានភ្លៀងធ្លាក់ខ្លាំង ព្រោះតែព្យុះទីហ្វុងមួយទៀតកាន់តែខិតជិតមកដល់នោះ បានគំរាមកំហែងដាក់សម្ពាធបន្ថែមដល់អតិផរណាអាហារពិភពលោក។

ផលប៉ះពាល់ដល់ដំណាំធញ្ញជាតិរបស់ប្រទេសចិន កើតឡើងខណៈអ្នកប្រើប្រាស់ទូទាំងពិភពលោក ក៏កំពុងប្រឈមមុខនឹងការរឹតបន្តឹងខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងផងដែរ ចំពេលឥណ្ឌាដាក់បម្រាមលើការនាំចេញអង្ករកាលពីខែមុន និងកត្តារំខានដល់ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅ ដែលបណ្តាលមកពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
ពាណិជ្ជករសិង្ហបុរី នៅក្រុមហ៊ុនពាណិជ្ជកម្មគ្រាប់ធញ្ញជាតិចិន បាននិយាយថា “តំបន់លិចទឹកនៅភាគខាងជើង បានបង្ហាញការខាតបង់ទិន្នផលមួយចំនួន។ យើងនឹងឃើញរូបភាពកាន់តែច្បាស់លាស់អំពីទំហំនៃការខូចខាត បន្ទាប់ពីទឹកជំនន់ស្រក”។
ពីរសប្តាហ៍មុន ភាគខាងជើងប្រទេសចិន បានរងការវាយប្រហារដោយព្យុះទីហ្វុង Doksuri ហើយប៉ុន្មានថ្ងៃទៀត ដំណាំនៅប្រទេសចិន អាចនឹងត្រូវខូចខាតបន្ថែម ដោយសារតែឥទ្ធិពលព្យុះទីហ្វុង Khanun។

ការប៉ាន់ស្មានដំបូងបង្ហាញថា ដំណាំពោតពី៤លានទៅ៥លានតោន ឬស្មើនឹងប្រហែល២ភាគរយនៃទិន្នផលរបស់ប្រទេស ត្រូវរងផលប៉ះពាល់ដោយសារទឹកជំនន់។ លើសពីនេះ ទឹកជំនន់ ក៏ទំនងជាកាត់បន្ថយទិន្នផលស្រូវផងដែរ។
ក្រុមហ៊ុន Fitch Ratings កាលពីថ្ងៃសុក្រ បានគូសបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់ផលិតគ្រាប់ធញ្ញជាតិរបស់ប្រទេសចិន ទំនងជាធ្វើឲ្យតម្លៃអង្ករពិភពលោក កើនឡើង។ តម្លៃអង្ករបានឡើងថ្លៃជាង២០%រួចទៅហើយ ចាប់តាំងពីប្រទេសឥណ្ឌា ប្រកាសហាមឃាត់ការនាំចេញ។
ទន្ទឹមនោះ យោងតាមក្រសួងកសិកម្មសហរដ្ឋអាមេរិក, ការនាំចូលពោតរបស់ប្រទេសចិន នឹងកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានសោះ ២៣លានតោនក្នុងឆ្នាំ២០២៣/២៤ ពោលគឺកើនឡើងពី១៨លានតោនកាលពីឆ្នាំមុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ចិន រងការវាយប្រហារ ដោយភ្លៀងធ្លាក់ ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ក្នុងរយៈពេល ១៤០ឆ្នាំ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ