ព័ត៌មានអន្ដរជាតិ
ស្ត្រីពីរនាក់សម្រាលកូនភ្លោះម្ដង ៣ នៅប្រទេសវៀតណាម
ស្ត្រីពីរនាក់មានឈ្មោះថា Phan Thi Tham និង Nguyen Thi Bao Yen នៅប្រទេសវៀតណាម សម្រាលកូនភ្លោះស្រីបាន ៣ នាក់ ដោយការវះកាត់ ។
កាលពីថ្ងៃទី២ ខែសីហា គ្រូពេទ្យនៅមន្ទីរពេទ្យសម្ភពនិងកុមារ Nghe An បានសម្រេចចិត្តវះកាត់សម្រាលកូនឲ្យពួកគេទាំងទារកមានអាយុប្រហែល ៣២ សប្ដាហ៍ប៉ុណ្ណោះ ខណៈទារកទំនងកើតមិនគ្រប់ខែ ។
គួរបញ្ជាក់ថា អ្នកស្រី Nguyen Thi Bao Yen មកពីខេត្ត Nghe An ត្រូវវះកាត់សម្រាលនៅពេលព្រឹក ហើយទារកមានទម្ងន់ ២.១ គីឡូក្រាម និង ២.២ គីឡូក្រាមពីរនាក់ ។ ចំណែកឯអ្នកស្រី Phan Thi Tham មកពីខេត្ត Ha Tinh វិញ ត្រូវវះកាត់សម្រាលនៅពេលរសៀល ហើយទារកមានទម្ងន់ ១.៥ គីឡូក្រាម ១.៧ គីឡូក្រាម និង ២ គីឡូក្រាម ។
ហេតុការណ៍នេះធ្វើឲ្យវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យសម្ភពនិងកុមារ Nghe An ចាត់ទុកជាករណីពិសេស ព្រោះការមានកូនភ្លោះម្ដងបីជារឿងកម្រណាស់ វាកើតឡើងត្រឹមតែ ១ ក្នុង ៨ ០០០ ករណីប៉ុណ្ណោះ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ អត្រាស្ត្រីពពោះកូនភ្លោះលើលោក កើនឡើងគួរឲ្យកត់សម្គាល់ បន្ទាប់ពីកូវីដ ១៩ អស់ឥទ្ធិពល
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់