Connect with us

ព័ត៌មានអន្ដរជាតិ

បក្សភឿថៃ នឹងបញ្ចូលបក្សលោក ប្រាយុទ្ធ និងលោក ប្រាវីដ ចូលក្នុងក្រុម​ចម្រុះដើម្បីបង្កើតរដ្ឋាភិបាលថ្មី

បានផុស

នៅ

អនុប្រធានគណបក្សភឿថៃលោក Phumtham Wechayachai បាននិយាយកាលពីថ្ងៃសុក្រថា ទីបំផុតគណបក្សរបស់លោកនឹងត្រូវបញ្ចូលគណបក្សនយោបាយចំនួន ២ ទៀតដែលមានទំនាក់ទំនងជាមួយអតីតមេដឹកនាំយោធា ចូលទៅក្នុងរដ្ឋាភិបាលចម្រុះ ដើម្បីអាចបង្កើតរដ្ឋាភិបាលថ្មី ។

លោក Phumtham Wechayachai

ទន្ទឹមនោះ នៅពេលអ្នកសារព័ត៌មានសួរថាតើរដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃនឹងត្រូវការគណបក្សប៉ាឡាង ប្រាឆារ៉ាត់ និងបក្សថៃរួបរួមជាតិ ដើម្បីធានាស្ថិរភាពបង្កើតរដ្ឋាភិបាលថ្មីឬយ៉ាងណា?, លោក Phumtham បានលើកឡើងថា ផ្លូវនយោបាយរបស់យើងនៅពេលនេះ គឺច្បាស់ណាស់ នឹងដើរទៅតាមគន្លងបែបនេះ ។

បច្ចុប្បន្នគណបក្សប៉ាឡាង ប្រាឆារ៉ាត់ ដឹកនាំដោយឧបនាយករដ្ឋមន្ត្រីចាំផ្ទះ គឺលោកឧត្តមសេនីយ៍ ប្រាវីដ វង់ស៊ូវ៉ាន់ ខណៈឯបក្សថៃរួបរួមជាតិវិញ បន្តដាក់នាយករដ្ឋមន្ត្រីផុតអាណត្តិលោក ប្រាយុទ្ធ ចាន់អូចា ជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ខ្លួនដដែល បើទោះបីជាថ្មីៗនេះ លោក ប្រាយុទ្ធ បានប្រកាសចូលនិវត្តន៍ពីឆាកនយោបាយក៏ដោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Pai Leeke សមាជិកសភារបស់គណបក្សប៉ាឡាង ប្រាឆារ៉ាត់ ដែលមានអាសនៈចំនួន ៤០ នៅក្នុងសភាក៏បានបញ្ជាក់ផងដែរថា សមាជិកទាំងអស់របស់បក្សបានយល់ព្រមជាគោលការណ៍រួមគ្នារួចហើយ ដើម្បីគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីនៃបក្សភឿថៃ ព្រោះយើងជឿថា ប្រទេសនេះត្រូវការដ្ឋាភិបាលថ្មីជាបន្ទាន់ ។

ប៉ុន្តែទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ខាងគណបក្សរបស់កូនស្រីលោក ថាក់ស៊ីន មួយនេះមិនទាន់មកចរចាជាមួយគណបក្សដែលដឹកនាំដោយលោក ប្រាយុទ្ធ និងលោក ប្រាវីដ ដើម្បីចូលរួមជាមួយសម្ព័ន្ធភាពក្រុមចម្រុះនៅឡើយទេ ។

ឥឡូវនេះ បក្សភឿថៃប្រកាសប្រមែប្រមូលបានគណបក្សចំនួន ៨ ហើយចូលក្នុងក្រុមចម្រុះ ក្នុងនោះមានគណបក្សភូមិចៃថៃ, ប្រាឆាឆាត, សេរីរួមថៃ, ភឿថៃ រួមប៉ាឡាំង, ប៉ាឡាំងសង្គមម៉ៃ, គណបក្សស្រុកថៃ, ឆាតផាតាណាខ្លា និងគណបក្សឆាតថៃផាតាណា ហើយបើបូកចូលគ្នាមានសមាជិកសភាសរុបចំនួន ២៣៨ នៅក្នុងសភាដែលមាន ៥០០ អាសនៈ ។

គួរបញ្ជាក់ថា បើមិនមានអ្វីប្រែប្រួលទេនោះ សម័យប្រជុំរួមគ្នានៃរដ្ឋសភា និងព្រឹទ្ធសភាថៃដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេស អាចនឹងប្រព្រឹត្តទៅចន្លោះថ្ងៃទី១៨ ឬថ្ងៃទី១៩ ខែសីហា ពោលរយៈពេល ៣ ថ្ងៃ ក្រោយតុលាការធម្មនុញ្ញធ្វើសេចក្ដីសម្រេចលើញត្តិទាក់ទងនឹងការបន្ត ឬដកសិទ្ធិលោក Pita លែងឲ្យឈរឈ្មោះជានាយករដ្ឋមន្ត្រីឬយ៉ាងណា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation Thailand

ចុចអាន ៖ សមាជិកសភាមកពីបក្សលោក ប្រាវីដ ប្រកាសបោះឆ្នោតគាំទ្របេក្ខភាព​នាយករដ្ឋមន្ត្រីរបស់ បក្សភឿថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម