Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីន កំពុងពិភាក្សាជាមួយ វៀតណាម និងឥណ្ឌា សម្រាប់ការនាំចូលអង្ករបន្ថែម

បានផុស

នៅ

មន្ត្រី​កសិកម្ម​ហ្វីលីពីនបាន​និយាយ​ថា ប្រទេស​ហ្វីលីពីន​កំពុង​ពិភាក្សា​ដើម្បី​នាំ​ចូល​អង្ករ​ពី​ប្រទេស​វៀតណាម និង​ឥណ្ឌា ខណៈ​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​ស្វែងរក​ការ​ទប់ទល់នឹងការធ្លាក់ថ្លៃអង្ករ ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុរដ្ឋលេខាធិការជាន់ខ្ពស់ក្រសួងកសិកម្ម លោក Domingo Panganiban បញ្ជាក់ថា ក្រុមហ៊ុននាំចេញវៀតណាមបានប្រាប់តម្លៃរួចហើយគឺទាបជាង ៤០ ដុល្លារអាមេរិក ហើយប្រសិនជាកិច្ចពិភាក្សានេះ ទទួលបានលក្ខណ្ឌសមស្រប នោះហ្វីលីពីន​សង្ឃឹមថា នឹងនាំចូលអង្ករបន្ថែមពី ៣០ ម៉ឺនតោនទៅ ៥០ ម៉ឺនតោនសម្រាប់ឆ្នាំនេះ ។

លោក Panganiban បាននិយាយថា ការទិញបន្ថែមអាចបន្ទាបតម្លៃអង្ករសម្រាប់ប្រទេសហ្វីលីពីន ដោយសារវានឹងជំរុញឃ្លាំងអង្ករជាតិ ទោះបីជាគ្មានការនាំចូលក៏ដោយ ប៉ុន្តែត្រូវបានគេរំពឹងថា នឹងអាចរក្សាបានរយៈពេលពី ៥២ ទៅ ៥៧ ថ្ងៃនៅចុងឆ្នាំនេះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រធានាធិបតីហ្វីលីពីនបានលើកឡើងកាលពីដើមខែនេះថា ប្រទេសអាស៊ីអាគ្នេយ៍ គឺមានស្តុកអង្ករគ្រប់គ្រាន់សម្រាប់ប្រើប្រាស់បាន បើទោះបីជាមានការប្រែប្រួលអាកាសធាតុ El Nino នៅឆ្នាំក្រោយក៏ដោយ ។

គួរបញ្ចាក់ថា ហ្វីលីពីនក៏ជាប្រទេសផលិតអង្ករដ៏ធំបំផុតមួយរបស់ពិភពលោកផងដែរ ប៉ុន្តែជាធម្មតា ក៏ទិញអង្ករពីអ្នកផ្គត់ផ្គង់ធំៗដូចជាប្រទេសថៃ និងវៀតណាម ដើម្បីជួយបំពេញចន្លោះប្រហោងផលិតកម្មដែលបណ្តាលមកពីព្យុះទីហ្វុង ។ យោងតាមមន្ត្រីកសិកម្មហ្វីលីពីននិយាយថា ការនាំចូលអង្ករនៅឆ្នាំនេះ ទំនងជាឈានដល់ ២.៥ លានតោន ខណៈនៅឆ្នាំ២០២២ ហ្វីលីពីនបាននាំចូល ៣.៥ លានតោន ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Bangkok post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ នាទីutes មុន

សម្ដេចតេជោ លើកកត្តា៤ ដែលពលរដ្ឋសប្បាយរីករាយគ្រប់ទីកន្លែងក្នុងឱកាសឆ្នាំថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

អ្នកនាំពាក្យ៖ថ្ងៃចូលឆ្នាំថ្មី ក្មេងទំនើង១០នាក់ចូលពន្ធនាគារ

ព័ត៌មានជាតិ១៦ នាទីutes មុន

រដ្ឋាភិបាលគ្រោងបង្កេីតតំបន់គ្រប់គ្រងជលផលសមុទ្រថ្មី​ ៣ ទីតាំងនៅតំបន់ឆ្នេរ

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់៖ ពីការចាប់ផ្តើមសម្រាប់​សន្តិភាព ឈាន​ដល់ភាពចម្រូងចម្រាសជាសកល

ព័ត៌មានជាតិ២៣ នាទីutes មុន

រដ្ឋមន្ត្រីអប់រំ ដឹកនាំប្រតិភូទៅទស្សនកិច្ចនៅសិង្ហបុរី ដើម្បីស្វែងយល់ពីប្រព័ន្ធអប់រំនៅទីនោះ និងយកមកអនុវត្តនៅកម្ពុជា

ចរាចរណ៍៣ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ថា រុស្ស៊ីវាយប្រហារទីតាំងស៊ីវិល ព្រោះមានទ័ពអ៊ុយក្រែននិងបរទេស លាក់ខ្លួននៅទីនោះ 

Sokha Hotels

ព័ត៌មានពេញនិយម