ព័ត៌មានអន្ដរជាតិ
ព្យុះកំបុតត្បូងដំរី វាយប្រហារទូកទេសចរណ៍មួយក្រុម លិចកណ្តាលសមុទ្រនៅប្រទេសថៃ
យោងប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសថៃជាច្រើនបានរាយការណ៍កាលពីថ្ងៃទី ១២ ខែសីហា ថា ខ្យល់ព្យុះបានបោកបក់ផ្ទះប្រជាពលរដ្ឋនៅស្រុក Ban Laem ខេត្ត Phetchaburi ហើយបន្តបោកបក់លើទូកទេសចរណ៍មួយដោយបានក្រឡាប់នៅកណ្ដាលឈូងសមុទ្រ Bang Tabun។
ក្នុងនោះមនុស្ស៧នាក់បានបាត់ខ្លួននៅលើទូក ខណៈដែលមន្ត្រីបានប្រញាប់ប្រញាល់ជួយបាន៥នាក់ ហើយ២នាក់ទៀតនៅតែបន្តស្វែងរករហូតមកទល់ពេលនេះ។
យ៉ាងណាមិញ ហេតុការណ៍ព្យុះកំបុតត្បូងដំរីនេះបានកើតឡើង វេលាម៉ោង ៥:០០ល្ងាច ស្របពេលដែលបុរសម្នាក់ម្នាក់ថតបានដោយចៃដន្យនូវរូបភាពព្យុះដែលបោកបក់មកលើទូកទេសចរណ៍។
ផ្អែកតាមការសាកសួរ បុរសវ័យ ៤៥ឆ្នាំ ដែលជាអ្នកថតរូបភាពហេតុការណ៍ព្យុះកំបុតត្បូងដំរីបានបង្ហើបថា នៅមុនពេលកើតហេតុ គាត់បាននាំក្រុមគ្រួសារទៅហូបបាយ ក្នុងពេលកំពុងអង្គុយហូបបាយ ភ្លាមៗនោះដែរខ្យល់បក់ខ្លាំង បន្ទាប់មក គាត់បានឃើញព្យុះនៅកណ្ដាលសមុទ្រលេចឡើងមក។ គាត់បានប្រើទូរស័ព្ទថតទិដ្ឋភាពពេលព្យុះកំបុតត្បូងដំរី បោកបក់មកលើផ្ទះប្រជាពលរដ្ឋរហូតដល់ខ្ទេចដំបូល។ ហើយកម្លាំងនៃខ្យល់ព្យុះក៏បានបោកបក់ទូកទេសចរណ៍មួយគ្រឿងដែលបើកនៅកណ្ដាលមាត់សមុទ្រ Bang Tabun រហូតលិចចូលទៅក្នុងទឹក ចំពេលមានការភិតភ័យពីអ្នកទស្សនា។
ជាមួយគ្នានេះ ក៏មានទិដ្ឋភាពនៃខ្យល់កួចដ៏សាហាវមួយបានបក់ពីសមុទ្រចូលទៅក្នុងភោជនីយដ្ឋាន និងផ្ទះសម្បែង បណ្ដាលទ្រព្យសម្បត្តិនានាខ្ចាត់ខ្ចាយផងដែរ។
ទោះយ៉ាងណាក៏ដោយ ក្រុមអ្នកជួយសង្រ្គោះនៅខេត្ត Phetchaburi ក៏បានបញ្ចាក់ឲ្យដឹងថា អ្នកបាត់ខ្លួនមានបុរសពីរនាក់ជាអ្នកទេសចរ។ ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណើរការចល័តកម្លាំងជួយសង្គ្រោះដើម្បីស្វែងរកពួកគេបន្តទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ថៃ ជាប់ចំណាត់ថ្នាក់ខ្ពស់បំផុត ដែលមានប្រជាជនចូលចិត្តមើលរឿងអាសអាភាសច្រើន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា