ព័ត៌មានអន្ដរជាតិ
ស្ត្រីវ័យចំណាស់ ១១នាក់ ត្រូវទឹកទំនប់ហូរបោក ខណៈកំពុងរាំលេងកម្សាន្តក្នុងប្រទេស ចិន
ក្រុមស្រ្តីវ័យចំណាស់ដែលមានគ្នា ១១នាក់ បានថតវីដេអូឃ្លិបរាំលេងកម្សាន្ត នៅកណ្តាលទំនប់ Yi Linba ក្នុងប្រទេសចិន មុនពេលដែលទឹកទន្លេហូរចូលទំនប់ បណ្ដាលឲ្យពួកគាត់លិចចូលទៅក្នុងទឹកភ្លាមៗ។

ហេតុការណ៍ដ៏អាក្រក់មួយបានកើតឡើងនៅក្នុងប្រទេសចិន ដែលកំពុងក្លាយជានិន្នាការនៅក្នុងពិភពអនឡាញ កាលពីថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣។ ស្ត្រីវ័យចំណាស់ចំនួន ១១នាក់ អាយុប្រហែល ៦០ឆ្នាំ បានចុះទៅថតវីដេអូរាំលេងកណ្តាលទំនប់ Yu Linpa នៅទីក្រុង Ya’an ខេត្ត Sichuan ប្រទេសចិន។
ដោយក្រុមស្ត្រីវ័យចំណាស់នោះ បាននាំគ្នាចុះទៅកណ្ដាលទំនប់ ដែលបានរចនាជារនាំងកោងតូចស្រដៀងនឹងផ្កាដែលត្រួតគ្នាជាច្រើន។ វាគឺជាចំណុចលេចធ្លោនៃទំនប់ដ៏ស្រស់ស្អាត ធ្វើឲ្យភ្ញៀវទេសចរមើលទៅវាជាចំណុចសម្រាប់ថតរូបកម្សាន្តផងដែរ។
ប៉ុន្តែព្រឹត្តិការណ៍មិននឹកស្មានដល់មួយបានកើតឡើង ព្រោះខណៈដែលក្រុមអ្នកមីងកំពុងថតវីដេអូឃ្លិបរាំ ដើម្បីបង្កើតមាតិកា ប្រហែល ១០វិនាទីក្រោយមក ទឹកនៅក្នុងទន្លេ Longxi នៅដើមទំនប់បានហូរចូលទំនប់យ៉ាងលឿន បង្កឲ្យក្រុមពួកគាត់ដែលកំពុងរាំ ត្រូវបានជន់លិចទៅក្រោមទឹកភ្លាមៗ។
ទោះបីជាពួកគាត់តស៊ូដើម្បីរស់ ប៉ុន្តែជាមួយនឹងចរន្តខ្លាំង គួបផ្សំនឹងកម្លាំងខ្សោយរបស់ស្ត្រីដែលមានអាយុលើសពី ៦០ ឆ្នាំ វាពិបាកក្នុងការជួយខ្លួនឯង។ សូម្បីតែអ្នកស្រុកផ្សេងទៀតក៏មិនហ៊ានចុះទៅជួយដែរ ព្រោះខ្លាចមានគ្រោះថ្នាក់។
ក្រោយកើតហេតុបែបនេះ។ បុគ្គលិកសង្គ្រោះដែលត្រូវបានជូនដំណឹង ប្រញាប់ឡើងជួយជាបន្ទាន់។ ក្នុងចំណោមជនរងគ្រោះទាំង១១នាក់ មាន៧នាក់ស្លាប់ និង៤នាក់របួសធ្ងន់ មុនពេលបញ្ជូនទៅមន្ទីរពេទ្យ ដែលបច្ចុប្បន្នស្ថិតក្រោមការត្រួតពិនិត្យពីក្រុមគ្រូពេទ្យ។
ព្រឹត្តិការណ៍នេះមានការរំជើបរំជួលយ៉ាងខ្លាំងដោយមនុស្សមួយចំនួនធំ បានចោទសួរពីមូលហេតុនៃការកើនឡើងភ្លាមៗនៃកម្ពស់ទឹកទន្លេ រួមទាំងមូលហេតុដែលទ្វារទឹកទំនប់ត្រូវបានបើក ព្រោះមូលហេតុចម្បងនៃសោកនាដកម្មនេះ គឺមកពីរនាំងដែលត្រូវបានបើក។
បន្ថែមពីលើនេះ អ្នកលេងអ៊ីនធឺណិតដែលរស់នៅក្នុងតំបន់នោះក៏បានបញ្ចេញមតិថា វិធានការសុវត្ថិភាពរបស់ទំនប់ Yulinba ខ្សោយ។ ដោយសារតែមិនមានសញ្ញាព្រមាន ក្នុងនោះក៏មានតែបុគ្គលិកមកពីគណៈកម្មាធិការភូមិ និងផ្នែកអភិរក្សទឹក ដែលរារាំងមនុស្សមិនឲ្យចូលទៅក្នុងទំនប់។
សូមបញ្ចាក់ថា ទំនប់ Yulinba នៅទីក្រុង Ya’an ខេត្ត Sichuan ប្រទេសចិន ត្រូវបានសាងសង់រួចរាល់កាលពីប៉ុន្មានខែមុននេះ មុនពេលក្លាយជាកន្លែងល្បីលើអ៊ីនធឺណិត។ មិនតែប៉ុណ្ណោះ អ្នកទេសចរតែងតែនៅទីនោះ ដើម្បីថតរូប ឬវីដេអូឃ្លិបនៃការរាំ ដើម្បីបង្ហោះនៅលើបណ្តាញសង្គម។ ទាល់តែវាក្លាយជានិន្នាការដែលបន្តតាមក្រោយរហូតដល់មានព្រឹត្តិការណ៍សោកនាដកម្មបែបនេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្មេងប្រុសម្នាក់ប្រកាច់បែកពពុះមាត់ភ្លាមៗ ខណៈយន្តហោះហៀបនឹងចាកចេញពី ក្វាងចូវ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ