ព័ត៌មានអន្ដរជាតិ
អូស្រ្តាលីត្រៀមចាប់ផ្តើមផលិតវ៉ាក់សាំងកូវីដខណៈផែនការចាក់ថ្នាំបង្ការត្រូវបានបង្ហាញ
ប្រទេសអូស្រ្តាលីគ្រោងនឹងចាប់ផ្តើមផលិតវ៉ាក់សាំងការពារជំងឺកូវីដ១៩នៅក្នុងខែនេះខណៈរដ្ឋាភិបាលបានបង្ហាញពីផែនការចាក់វ៉ាក់សាំងរបស់ខ្លួន។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Greg Hunt បានប្រាប់កាសែត The Herald Sun ថា វ៉ាក់សាំង Oxford AstraZeneca ទំនងជាចាប់ផ្តើមផលិតដោយក្រុមហ៊ុន CSL នៅក្នុងខែវិច្ឆិកា។
លោក Hunt និយាយថា រដ្ឋាភិបាលក៏គ្រោងនឹងទិញវ៉ាក់សាំងកូវីដចំនួនពីរប្រភេទបន្ថែមទៀតផងដែរដែលនេះមានន័យថា ប្រជាជនអូស្រ្តាលីនឹងទទួលបានវ៉ាក់សាំងបួនប្រភេទ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលក៏បានបង្ហាញផងដែរថា បុគ្គលិកសុខាភិបាលរួមមានដូចជាវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកានិងបុគ្គលិកថែទាំវ័យចំណាស់ព្រមទាំងអ្នកដែលងាយរងគ្រោះបំផុតផងដែរអាចចាប់ផ្តើមទទួលថ្នាំបង្ការពីខែមីនាទៅ។ បន្ទាប់មកទៀតនឹងជាអ្នកដែលរដ្ឋាភិបាលយល់ថាជា “បុគ្គលិកចាំបាច់” ប៉ុន្តែអាចរួមបញ្ចូលទាំងកម្មករដឹកជញ្ជូននិងគ្រូបង្រៀនផងដែរ។
ប្រជាជនអូស្រ្តាលីផ្សេងទៀតទាំងអស់អាចទទួលបានការចាក់ថ្នាំបង្ការនៅខែបន្តបន្ទាប់ដល់ចុងឆ្នាំ២០២១ចំពេលដែលរដ្ឋាភិបាលសង្ឃឹមថានឹងបើកព្រំដែនអន្តរជាតិឡើងវិញ។

លោក Hunt បានប្រាប់កាសែតថា “ការរំពឹងទុកគឺថា អ្នករាល់គ្នាដែលស្វែងរកការចាក់វ៉ាក់សាំងនឹងត្រូវទទួលថ្នាំបង្ការបានល្អនៅក្នុងឆ្នាំ២០២១។ គោលដៅរបស់យើងគឺចង់ឲ្យព្រំដែនបើកចំហរក្រោមការទទួលថ្នាំបង្ការនិងការប្រឹក្សាសុខភាពនៅចុងឆ្នាំ២០២១”។
វ៉ាក់សាំងត្រូវបានកំណត់ថានឹងចាក់ដោយឥតគិតថ្លៃហើយមនុស្សម្នាក់ប្រហែលជាតម្រូវឲ្យចាក់ចំនួនពីរដូស។ ដូសទាំងពីរត្រូវបានគេកំណត់ឲ្យចាក់គម្លាត៣០ថ្ងៃពីគ្នា៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ 7news

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ