អូស្រ្តាលីត្រៀមចាប់ផ្តើមផលិតវ៉ាក់សាំងកូវីដខណៈផែនការចាក់ថ្នាំបង្ការត្រូវបានបង្ហាញ – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

អូស្រ្តាលីត្រៀមចាប់ផ្តើមផលិតវ៉ាក់សាំងកូវីដខណៈផែនការចាក់ថ្នាំបង្ការត្រូវបានបង្ហាញ

Published

on

ប្រទេសអូស្រ្តាលីគ្រោងនឹងចាប់ផ្តើមផលិតវ៉ាក់សាំងការពារជំងឺកូវីដ១៩នៅក្នុងខែនេះខណៈរដ្ឋាភិបាលបានបង្ហាញពីផែនការចាក់វ៉ាក់សាំងរបស់ខ្លួន។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Greg Hunt បានប្រាប់កាសែត The Herald Sun ថា វ៉ាក់សាំង Oxford AstraZeneca ទំនងជាចាប់ផ្តើមផលិតដោយក្រុមហ៊ុន CSL នៅក្នុងខែវិច្ឆិកា។

លោក Hunt និយាយថា រដ្ឋាភិបាលក៏គ្រោងនឹងទិញវ៉ាក់សាំងកូវីដចំនួនពីរប្រភេទបន្ថែមទៀតផងដែរដែលនេះមានន័យថា ប្រជាជនអូស្រ្តាលីនឹងទទួលបានវ៉ាក់សាំងបួនប្រភេទ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលក៏បានបង្ហាញផងដែរថា បុគ្គលិកសុខាភិបាលរួមមានដូចជាវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកានិងបុគ្គលិកថែទាំវ័យចំណាស់ព្រមទាំងអ្នកដែលងាយរងគ្រោះបំផុតផងដែរអាចចាប់ផ្តើមទទួលថ្នាំបង្ការពីខែមីនាទៅ។ បន្ទាប់មកទៀតនឹងជាអ្នកដែលរដ្ឋាភិបាលយល់ថាជា “បុគ្គលិកចាំបាច់” ប៉ុន្តែអាចរួមបញ្ចូលទាំងកម្មករដឹកជញ្ជូននិងគ្រូបង្រៀនផងដែរ។

ប្រជាជនអូស្រ្តាលីផ្សេងទៀតទាំងអស់អាចទទួលបានការចាក់ថ្នាំបង្ការនៅខែបន្តបន្ទាប់ដល់ចុងឆ្នាំ២០២១ចំពេលដែលរដ្ឋាភិបាលសង្ឃឹមថានឹងបើកព្រំដែនអន្តរជាតិឡើងវិញ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលអូស្រ្តាលីលោក Greg Hunt (កណ្តាល)

លោក Hunt បានប្រាប់កាសែតថា “ការរំពឹងទុកគឺថា អ្នករាល់គ្នាដែលស្វែងរកការចាក់វ៉ាក់សាំងនឹងត្រូវទទួលថ្នាំបង្ការបានល្អនៅក្នុងឆ្នាំ២០២១។ គោលដៅរបស់យើងគឺចង់ឲ្យព្រំដែនបើកចំហរក្រោមការទទួលថ្នាំបង្ការនិងការប្រឹក្សាសុខភាពនៅចុងឆ្នាំ២០២១”។

វ៉ាក់សាំងត្រូវបានកំណត់ថានឹងចាក់ដោយឥតគិតថ្លៃហើយមនុស្សម្នាក់ប្រហែលជាតម្រូវឲ្យចាក់ចំនួនពីរដូស។ ដូសទាំងពីរត្រូវបានគេកំណត់ឲ្យចាក់គម្លាត៣០ថ្ងៃពីគ្នា៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ 7news

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ21 seconds ago

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ឲ្យ​ក្រុមហ៊ុន​ទូក​ដឹកជញ្ជូន​ភ្ញៀវទេសចរ​ ទូទាត់​ថវិកា​ថ្លៃ​សំបុត្រ​ប្រចាំឆ្នាំ​២០២០

ព័ត៌មានជាតិ9 mins ago

ឆាកល្ខោនរបស់លោកស្រីមូរ សុខហួរ លើករណីត្រឡប់មកកម្ពុជា ត្រូវបានបញ្ចប់ក្រោម​ឈុតឆាកដ៏អស់សំណើច

ព័ត៌មានជាតិ17 mins ago

ឃាត់ខ្លួនជនសង្ស័យករណីរំលោភបញ្ជូនទៅតុលាការ

ព័ត៌មានជាតិ38 mins ago

ក្រុមការងារចេញដំណើរការអង្កេត​រហ័សលើកទី២ទាំងយប់ទាំងថ្ងៃជួយជនអនាថាទូទាំងប្រទេស ភ្នំពេញ

ព័ត៌មានជាតិ47 mins ago

នៅតែ ៨ ថ្ងៃប៉ុណ្ណោះ សូមឲ្យគ្រួសារក្រីក្រនិងជនងាយរងគ្រោះមកផ្ទៀងផ្ទាត់ឈ្មោះដើម្បីបន្តទទួលសាច់ប្រាក់ពីរាជរដ្ឋាភិបាល៣ខែទៀត

ព័ត៌មានពេញនិយម