ព័ត៌មានអន្ដរជាតិ
មកដឹងមូលហេតុដែលលោក Wang Yi ទាញក្រវាត់ ក លែងពាក់ ពេលជួបរដ្ឋមន្ត្រីការបរទេស សិង្ហបុរី
រដ្ឋមន្ត្រីការបទេសចិនលោក Wang Yi កាលពីពេលថ្មីៗនេះទទួលបានការកោតសរសើរពេញៗមាត់ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីលោកបានបង្ហាញកាយវិការដ៏គួរឲ្យគោរពទៅដល់រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសសិង្ហបុរី ។

លោក Wang Yi ដែលបានអញ្ជើញជួបពិភាក្សាការងារ និងទទួលទានអាហារពេលល្ងាចជាមួយលោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរីកាលពីថ្ងៃទី១០ ខែសីហានៅឯភោជនីយដ្ឋាន Pangium បានទាញក្រវាត់ករបស់លោកចេញលែងពាក់ នៅពេលចេញពីរថយន្ត និងត្រូវបានទទួលស្វាគមន៍ពីលោក Balakrishnan ។
ចំពោះមូលហេតុវិញ ត្រូវបានអ្នកសារព័ត៌មានចិនលោក Shen Shiwei បញ្ជាក់ប្រាប់ថា គឺដោយសារតែលោក Wang Yi មិនឃើញលោក Balakrishnan ពាក់ក្រវាត់ក ស្របពេលដែលរដ្ឋមន្ត្រីការបរទេសសិង្ហបុរីវ័យ ៦២ ឆ្នាំរូបនេះ ក៏បាននិយាយសុំទោសទៅដល់រដ្ឋមន្ត្រីការបរទេសចិនផងដែរ សម្រាប់ការមិនពាក់ក្រវាត់កក្នុងពិធីទទួលស្វាគមន៍ជាផ្លូវការមួយនេះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានសម្ដែងការកោតសរសើរ និងស្ងប់ស្ងែងចំពោះសុជីវធម៌ និងសិល្បៈទំនាក់ទំនងរបស់លោក Wang Yi យ៉ាងខ្លាំង ហើយថែមទាំងបានលើកឡើងទៀតថា អ្នកការទូតជើងចាស់ចិនវ័យ ៧០ ឆ្នាំរូបនេះបង្ហាញពីភាពស្មើគ្នា ពោលមិនគិតពីប្រទេសតូច ឬធំឡើយ ។
គួរបញ្ជាក់ថា លោក Wang Yi បានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែសីហា ហើយរដ្ឋមន្ត្រីការបរទេសចិនរូបនេះ ក៏អញ្ជើញមកកាន់ប្រទេសអាស៊ាន ២ ផ្សេងទៀតផងដែរ គឺម៉ាឡេស៊ី និងកម្ពុជា ខណៈប្រទេសទាំង ៣ នេះគឺស្ថិតក្នុងចំណោមគោលដៅកំពូលសម្រាប់ការចូលរួមគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិនក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Must Share News
ចុចអាន ៖ លោក Wang Yi ប្រាប់នាយករដ្ឋមន្ត្រី សិង្ហបុរី ថា អាមេរិក ជាប្រភពអស្ថិរភាព ធំបំផុតនៅលើពិភពលោក

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត