ព័ត៌មានអន្ដរជាតិ
ឆេះមន្ទីរពេទ្យកូវីដនៅរ៉ូម៉ានី ស្លាប់អ្នកជំងឺ៤នាក់ ជាង១០០នាក់ត្រូវជម្លៀសចេញ
ក្រុមមន្រ្តីនិយាយថា អគ្គិភ័យបានសម្លាប់អ្នកជំងឺ៤នាក់នៅមន្ទីរពេទ្យកូវីដក្នុងរដ្ឋធានី Bucharest របស់ប្រទេសរ៉ូម៉ានីនៅថ្ងៃសុក្រនេះ ហើយមនុស្ស១០២នាក់ផ្សេងទៀតត្រូវបានជម្លៀសចេញ។

អគ្គិភ័យបានកើតឡើងនៅម៉ោងប្រហែល១០ព្រឹក (ម៉ោងនៅកម្ពុជា) ក្នុងអគារមួយនៃមន្ទីរពេទ្យ Matei Bals។ បន្ទប់ចំនួន៤ត្រូវប៉ះពាល់ហើយរដ្ឋអាជ្ញាកំពុងស៊ើបអង្កេតរកមូលហេតុនៃអគ្គិភ័យនេះ។
អ្នកគ្រប់គ្រងបាននិយាយថា អគារមន្ទីរពេទ្យដែលអគ្គិភ័យឆាបឆេះ ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ១៩៥៣ហើយត្រូវបានជួសជុលឡើងវិញទាំងស្រុង។

Matei Bals គឺជាមន្ទីរពេទ្យធំជាងគេបំផុតមួយនិងត្រូវបានប្រើដើម្បីព្យាបាលអ្នកជំងឺកូវីដនៅក្នុងប្រទេស។
អ្នកគ្រប់គ្រងមន្ទីរពេទ្យបាននិយាយថា អ្នកជំងឺដែលត្រូវបានជម្លៀសគឺជាអ្នកឆ្លងកូវីដមានអាការៈពីមធ្យមទៅធ្ងន់ធ្ងរ ហើយភាគច្រើនកំពុងដាក់អុកស៊ីហ្សែន។ ប្រហែល៤៤នាក់ក្នុងចំណោមពួកគេ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកូវីដផ្សេងទៀតនៅទូទាំងទីក្រុង Bucharest ហើយអ្នកជំងឺដែលនៅសេសសល់ ត្រូវបានដាក់នៅអគារផ្សេងទៀតក្នុងមន្ទីរពេទ្យ Matei Bals។

គួរបញ្ជាក់ថា អ្នកជំងឺកូវីដជិត៧,៧០០នាក់ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យទូទាំងប្រទេសរ៉ូម៉ានីគិតត្រឹមថ្ងៃសុក្រនេះ ដោយក្នុងនោះមាន៩៨៩នាក់ស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។
ប្រទេសនេះបានរាយការណ៍ថាមានករណីឆ្លងកូវីដសរុប ៧២១,៥១៣ករណីនិងស្លាប់១៨,១០៥នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ Update៖ អគ្គិភ័យនៅទួលស្វាយព្រៃ ស្លាប់កម្មករ ០២ នាក់ សមត្ថកិច្ចកំពុងកាយរកសព

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ