Connect with us

ព័ត៌មានអន្ដរជាតិ

៥ចំណុចគួរឲ្យខ្លាច ពីត្រីស៊ីសាច់ជាអាហារ Piranha 

បានផុស

នៅ

កាលពីពេលថ្មីៗនេះ សាធារណជនមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឃើញការចែកចាយព័ត៌មាន ទាក់ទងនឹងការនាំចូលត្រី Piranha មកក្នុងប្រទេសកម្ពុជា។

(រូបថត៖ Shutterstock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានោះដែរ អ្នកលេងបណ្តាញសង្គម បានបង្ហាញក្តីព្រួយបារម្ភចំពោះរឿងនេះ ដោយលើកឡើងថា Piranha គឺជាប្រភេទត្រីកាចសាហាវ និងស៊ីសាច់ជាអាហារ ហើយបើវារួចចូលក្នុងទឹក វាអាចកើតកូនកើតចៅ បង្កជាគ្រោះថ្នាក់ដល់ប្រភពត្រីធម្មជាតិ ក៏ដូចជាមនុស្សផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមសេចក្តីប្រកាសរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា ចំពោះអ្នកដែលកំពុងចិញ្ចឹមត្រី Piranha ឬ ប្រភេទត្រីស៊ីសាច់ជាអាហារ ដែលអាចផលប៉ះពាល់ដល់ប្រភេទត្រីធម្មជាតិ ក៏ដូចជាមនុស្ស សត្វ និងបរិស្ថាន ដាច់ខាតមិនត្រូវលែងចូលប្រភពទឹកធម្មជាតិឡើយ គឺត្រូវប្រគល់ឲ្យរដ្ឋបាលជលផលជាកំហិត។

(រូបថត៖ Shutterstock)

Piranha គឺជាប្រភេទត្រីចម្រុះចេញពីក្រុមត្រី Serrasalmidae ។ វាជាត្រីទឹកសាបរស់នៅក្នុងបឹង តំបន់ទំនាបលិចទឹក អាងស្តុកទឹក និងទន្លេអាមេរិកខាងត្បូង។

ខាងក្រោមនេះគឺជាចំណុចចំនួន៥ គួរឲ្យខ្លាចពីត្រី Piranha៖

១. ចេះព្រុស

ត្រី Piranha បញ្ចេញ​សំឡេង​ព្រឺព្រួច ​នៅ​ពេលវាជួបសត្រូវ។ អ្នកស្រាវជ្រាវសង្ស័យថា សំឡេងព្រឺព្រួចទាំងនេះ គឺជាវិធីដែលពួកវាគំរាមទៅសត្រូវ ពោលគឺ​ អ្នកនេសាទបានឮសំឡេងវាព្រុស ពេលចាប់វាបាន។

២. វាយប្រហារនៅទឹករាក់

ថ្វីបើគេល្បីថាត្រីនេះសាហាវក៏ដោយ ប៉ុន្តែវាកម្រវាយប្រហារមនុស្សមុនណាស់ ពោលគឺវាវាយប្រហារលុះត្រាតែមនុស្សយើងទៅធ្វើអ្វីវាមុន ឬពេលវាត្រូវរងការគំរាមកំហែង ហើយជាពិសេសវាតែងតែវាយប្រហារមនុស្សនៅតាមកន្លែងមានទឹករាក់ៗ។

៣. ធ្មេញមុតដូចឡាម

ធ្មេញត្រី Piranha មុតដូចជាឡាម ហើយធ្មេញរបស់វាអាចដុះវិញក្រោយពេលបាក់។

៤. ហែលជាក្រុម

ត្រី​ Piranha តែងតែហែលជាក្រុមដើម្បីការពារខ្លួនពីការវាយប្រហាររបស់សត្រូវ ហើយបើសិនជាវា រងការគំរាមមែននោះ ពួកគេក៏វាយប្រហារតបតទៅវិញ ជាក្រុមផងដែរ។

៥. ចូលចិត្តកន្លែងមានឈាម

កន្លែងមានឈាម គឺជាកន្លែងដែលត្រី Piranha តែងតែបង្ហាញវត្តមាន ព្រោះឈាម បានទាក់ទាញត្រីនេះខ្លាំងបំផុត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ A-Z-Animals

ចុចអាន៖ បើឃើញមានការនាំចូល ឬចិញ្ចឹមប្រភេទត្រីកាចសាហាវ ត្រូវរាយការណ៍ទៅសមត្ថកិច្ចជំនាញជលផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មេបញ្ជាការ​កងទ័ពជើងគោក​សហរដ្ឋអាមេរិក ប្រចាំ​ប៉ាស៊ីហ្វិច​នឹង​បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី២៤ ដល់ ២៥ ខែកុម្ភៈ

ព័ត៌មានជាតិ៣ ម៉ោង មុន

តំបន់អភិរក្សសត្វត្មាតនៅខេត្តស្ទឹងត្រែង កំពុងទាក់ទាញភ្ញៀវអន្តរជាតិទៅទស្សនា

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរខេត្តស្ទឹងត្រែង ផ្តើមចលនាសម្អាតបរិស្ថាននៅតាមទីសាធារណៈ

ព័ត៌មានជាតិ៥ ម៉ោង មុន

វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម បានរួមចំណែកព្យាបាលជាង៣ពាន់នាក់ ក្នុងឆ្នាំ២០២៤

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រ៉យទ័រ៖ រុស្ស៊ី​អាចយល់ព្រម​​យក​លុយ​ដែល​បង្កក​ ៣០០​ពាន់​លាន​ដុល្លារ​ទៅ​ដោះស្រាយ​សង្គ្រាម​នៅ​អ៊ុយក្រែន

ហ៊ុន ម៉ាណែត ព្រំដែនឡាវ
នយោបាយ៨ ម៉ោង មុន

សម្ដេចធិបតី៖ ខ្ញុំមិនមែនជាអ្នកស្នេហាជាតិផ្ដាច់មុខទេ

ព័ត៌មានជាតិ២២ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​មន្ត្រី​យោធាកំពូល​ពីរ​រូប​​របស់​អាមេរិក ត្រូវ​​​បណ្តេញ​ចេញ​ពីតំណែង​​​

Sokha Hotels

ព័ត៌មានពេញនិយម