Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ព្រមានសងសឹកចាស់ដៃ ក្រោយអនុប្រធានាធិបតីតៃវ៉ាន់ ធ្វើ​ទស្សនកិច្ច​ អាមេរិក

បានផុស

នៅ

ក្រសួងការបរទេសចិន បានថ្កោលទោសដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីតៃវ៉ាន់លោក William Lai ទៅកាន់សហរដ្ឋអាមេរិក ហើយប្តេជ្ញាថា ខ្លួននឹងចាត់វិធានការសងសឹកផងដែរ ។

(រូបថត៖ Asianatimes)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យទី១៣ខែសីហា ទីក្រុងប៉េកាំងបានអះអាងសាជាថ្មីនូវការប្រឆាំងរបស់ខ្លួន ចំពោះរាល់ទម្រង់នៃទំនាក់ទំនងការទូតរវាងទីក្រុងវ៉ាស៊ីនតោន និងតៃប៉ិ។

លោក Lai ដែលត្រូវបានគេចាត់ទុកថាជាបេក្ខជនឈានមុខនឹងឈ្នះការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ក្នុងខែមករាឆ្នាំក្រោយ បានទៅដល់ទីក្រុងញូវយ៉ក កាលពីល្ងាចថ្ងៃសៅរ៍ទី១២ខែសីហា សម្រាប់ការឈប់សំចតមួយរយៈ មុនពេលបន្តដំណើរទៅប៉ារ៉ាហ្គាយ ដើម្បីចូលរួមពិធីសម្ពោធឡើងកាន់តំណែងប្រធានាធិបតីថ្មី របស់ប្រទេសអាមេរិកខាងត្បូងមួយនេះ។

(រូបថត៖ EPA)

នៅក្នុងសេចក្តីប្រកាសព័ត៌មានដោយអ្នកនាំពាក្យក្រសួងការបរទេសចិនកាលពីថ្ងៃអាទិត្យ, ទីក្រុងប៉េកាំងនិយាយថា ខ្លួនសូមប្រឆាំងដាច់ខាត រាល់ដំណើរទស្សនកិច្ចរបស់អ្នកបំបែកខ្លួន ឯករាជ្យតៃវ៉ាន់ ទៅកាន់សហរដ្ឋអាមេរិកក្នុងនាមណាមួយ ឬក្រោមលេសអ្វីក៏ដោយ។ លោក Lai គឺជាអ្នកបង្កបញ្ហា ហើយថា ដំណើររបស់គាត់ទៅដល់ទឹកដីអាមេរិក គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងធ្វើឲ្យខូចដល់អធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសចិន។ 

សេចក្តីប្រកាសព័ត៌មានខាងលើបន្តថា ប្រទេសចិនកំពុងតាមដានយ៉ាងដិតដល់នូវការវិវត្តន៍ ហើយថាវិធានការសងសឹកយ៉ាងចាស់ដៃ នឹងត្រូវធ្វើឡើងដើម្បីការពារផលប្រយោជន៍ជាតិ។

សូមបញ្ជាក់ ដំណើរ​ទស្សនកិច្ច​រយៈពេល​ខ្លី​របស់​លោក Lai ទៅ​កាន់​សហរដ្ឋ​អាមេរិក ​បាន​កើត​ឡើង​ខណៈ​ទីក្រុង​ប៉េកាំង និង​​វ៉ាស៊ីនតោន​ កំពុងព្យាយាម​កែលម្អ​ទំនាក់ទំនង ​បន្ទាប់ពី​មាន​ភាព​តានតឹង​យូរអង្វែង​រវាង​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​ទាំងពីរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ចិន នឹងរារាំងអនុប្រធានាធិបតីតៃវ៉ាន់ មិនឲ្យទៅសហរដ្ឋអាមេរិក នៅខែក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២០ នាទីutes មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៥៤ នាទីutes មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

កីឡា១ ម៉ោង មុន

កីឡាករ​បាល់ទះ៤​រូប​រកចំណូលបានច្រើនជាង​គេ​​បំផុតបច្ចុប្បន្ន

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការរាជធានី ៖ សមត្ថកិច្ច​ទាំង១៤ខណ្ឌ សូម​ជួយ​សម្រួល​ចរាចរណ៍​ទីតាំង​មមាញឹក ជា​ពិសេស​សាលារៀន​ដើម្បី​រំដោះ​ការ​កក់ស្ទះ

Sokha Hotels

ព័ត៌មានពេញនិយម