Connect with us

ព័ត៌មានអន្ដរជាតិ

បុត្រា ៤អង្គរបស់ស្ដេចថៃ Maha Vajiralongkorn ដែលនិរទេសទៅអាមេរិក បច្ចុប្បន្នកាន់មុខតំណែងសំខាន់អ្វីខ្លះ?

បានផុស

នៅ

បុត្រាទាំង៤អង្គរបស់ព្រះ​មហាក្សត្រថៃ Maha Vajiralongkorn ដែលបច្ចុប្បន្នត្រូវបាន​ប្រជាជនដឹងថា ទ្រង់គង់​នៅទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ជាមួយនឹងអាជីពប្រកបដោយ​ស្ថិរភាព។ ក្រោយបុត្រាទាំង៤អង្គនេះនិរទេសចាកចេញពីទីកន្លែងកំណើតជាមួយព្រះមាតាទ្រង់ Sujarinee Wicharawong ដំណឹងរបស់ក្រុមគ្រួសារទ្រង់ស្រាប់តែបាត់សូន្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ កាលពីថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៣ បុត្រាទីពីរ Watcharares Wiwatcharawong បានយាងត្រលប់មកកាន់ប្រទេសថៃជាលើកដំបូង វា​ជា​ព្រឹត្តិការណ៍​មួយ​ដែល​ធ្វើ​ឲ្យប្រជាជន​ថៃ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ។ ប្រការ​នេះ​ធ្វើ​ឲ្យ​រឿង​របស់​ព្រះអង្គម្ចាស់​ទាំង ៤ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​អ្នក​ជំនាន់​ចាស់ និង​ជំនាន់​ថ្មីសារជាថ្មីម្ដងទៀត។

កម្ពុជាថ្មី​នឹងនាំអ្នកអានទាំងអស់គ្នា ទៅស្វែងយល់ពីប្រវត្តិរបស់បុត្រាទាំង ៤ ព្រមទាំងរឿងរ៉ាវនៃមុខតំណែងរបស់របស់ព្រះអង្គនីមួយៗឲ្យបានកាន់តែច្បាស់និងស៊ីជម្រៅ។

១ បុត្រា Juthawatchara Wiwatcharawong

បុត្រាអង្គនេះ​ប្រសូតនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ១៩៧៩ គឺជាព្រះរាជបុត្រច្បងរបស់ព្រះមហាក្សត្រ Vajiralongkorn និងមាតា Sujarinee Wiwatcharawong។ ទ្រង់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអាកាសចរណ៍ និងថែទាំ សាកលវិទ្យាល័យ Miami រដ្ឋ Florida និងអនុបណ្ឌិតវិទ្យាសាស្ត្រនៅ Garibin Connecticut បច្ចុប្បន្ន​ជាម្ចាស់ក្រុមហ៊ុនផ្នែកអាកាសចរណ៍ និងគង់​នៅ​សហរដ្ឋ​អាមេរិក​ដោយរៀបការ​ជាមួយនាង Riya Gough។

បុត្រា Watchararesorn Wiwatcharawong

បុត្រាអង្គនេះ​ប្រសូតនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ ១៩៨១ ជាព្រះរាជបុត្រទីពីររបស់ព្រះបាទ Vajiralongkorn និងនៅ Sujarinee Wiwatcharawong ។ បច្ចុប្បន្នកំពុងធ្វើការជាទីប្រឹក្សាច្បាប់ឲ្យក្រុមហ៊ុន Maney & Gordon, P.A., Tampa ដោយរស់នៅជាមួយមាតា និងបងប្រុសរបស់ទ្រង់​នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

បុត្រា Chakriwat Wiwatcharawong

បុត្រា Chakriwat Wiwatcharawong​ ប្រសូត្រនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ១៩៨៣ គឺជាបុត្រទីបីរបស់ស្ដេច Vajiralongkorn និងមាតា Sujarinee Wiwatcharawong ។ ទ្រង់​បានបញ្ចប់ការសិក្សានៅសាលា Pangborn និងសាលា Sunningdale នៅ Berkshire ប្រទេសអង់គ្លេស។ បន្ទាប់មកគ្រួសារទាំងមូល​បាន​ផ្លាស់​ទៅរស់នៅ​សហរដ្ឋអាមេរិក និងបានបញ្ចប់ការសិក្សាផ្នែកចិត្តវិទ្យា និង​វេជ្ជសាស្ត្រ ពីសាកលវិទ្យាល័យ Miami រដ្ឋ Florida។ មុខរបរបច្ចុប្បន្ន បានបង្កើតមជ្ឈមណ្ឌលវេជ្ជសាស្ត្រអន្តរជាតិ Chakriwat នៅទីក្រុងញូវយ៉ក ដោយផ្តល់ដំបូន្មានជាប្រចាំលើការព្យាបាលជំងឺផ្សេងៗតាមអ៊ីនធឺណិត។

បុត្រា Watcharawee Wiwatcharawong

ទ្រង់ប្រសូត្រនៅ​ថ្ងៃ​ទី ១៤ ខែ​មិថុនា ឆ្នាំ ១៩៨៥ ជា​ព្រះរាជ​បុត្រ​ទី ៤ របស់​ព្រះបាទ Vajiralongkorn និងមាតា Sujarinee ។​ បុត្រាអង្គនេះ​បាន​បញ្ចប់ថ្នាក់បរិញ្ញាបត្រពីរផ្នែកគឺ ធុរកិច្ច​អន្តរជាតិ និងហិរញ្ញវត្ថុ អនុបណ្ឌិត​គ្រប់គ្រង​ពាណិជ្ជកម្ម និងបណ្ឌិតផ្នែកច្បាប់។ បច្ចុប្បន្ន​ទ្រង់ជាអ្នកផ្នែកច្បាប់ និងគង់នៅ​ជាមួយមាតា ព្រមទាំងបងប្រុស​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖បុត្រាស្ដេចថៃដែលទើបយាងចូលប្រទេស មានបន្ទូលពាក់ព័ន្ធនឹងគេចោទទ្រង់ថា យាងជួបជាមួយបក្សភឿថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៦ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៨ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៩ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម