ព័ត៌មានអន្ដរជាតិ
ទ័ពជើងទឹក រុស្ស៊ី បំពាក់មីស៊ីលល្បឿនលឿនជាងសំឡេងបន្ថែម លើនាវាមុជទឹកដើមដោយថាមពលនុយក្លេអ៊ែរ
លោក Alexei Rakhmanov នាយកប្រតិបត្តិនៃក្រុមហ៊ុន United Shipbuilding Corporation (USC) បាននិយាយថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអែរពហុជំនាញប្រភេទ Project 885M Yasen របស់រុស្ស៊ី នឹងត្រូវបានបំពាក់ឡើងវិញជាមួយមីស៊ីលល្បឿនលឿនជាងសំលេង Zircon ។

លោក Rakhmanov ប្រាប់សារព័ត៌មាន Sputnik ថា បច្ចុប្បន្ន នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្នាក់ Yasen ត្រូវបានបំពាក់ដោយកាំជ្រួចមីស៊ីលនាំផ្លូវ Kalibr និង Oniks រួមជាមួយនឹងមីស៊ីលបាញ់ចេញពីនាវាក្រោមទឹក Torpedo រួចទៅហើយ ហើយយើងនឹងបំពាក់បន្ថែមនូវមីស៊ីល Zircon លើនាវាមុជទឹកមួយនេះផងដែរ ។
នាយកប្រតិបត្តិនៃក្រុមហ៊ុន USC លើកឡើងថា “បន្ទាប់ពីការបំពាក់មីស៊ីល Zircon លើនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ Yesen នេះរួចហើយ, កងទ័ពជើងទឹករុស្ស៊ីនឹងទទួលបាននាវាចម្បាំងថ្មីយ៉ាងហោចណាស់ចំនួន ៥ គ្រឿងបន្ថែមទៀតនៅចុងឆ្នាំនេះ” ។

លោក Rakhmanov បានបន្ថែមទៀតថា “នៅឆ្នាំនេះ យើងបានបញ្ជូននាវាថ្មីចំនួន ៣ គ្រឿងរួចហើយ ជាពិសេសយើងក៏បានជួសជុលនាវាចាស់ៗបន្ថែមផងដែរ ហើយនៅចុងឆ្នាំនេះ យើងរំពឹងនឹងបញ្ជូននាវាយ៉ាងហោចណាស់ ៥ គ្រឿងបន្ថែមទៀតដល់កងទ័ពជើងទឹករបស់យើង” ។
គួរបញ្ជាក់ថា កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនសាងសង់នាវា USC គ្រោងនឹងបញ្ជូនយ៉ាងហោចណាស់នាវាចំនួន ១១ គ្រឿងទៅឲ្យកងទ័ពជើងទឹករុស្ស៊ីត្រឹមក្នុងឆ្នាំ ២០២៣ នេះ រួមទាំងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងដើរដោយប្រេងម៉ាសូតចំនួន ៥ គ្រឿងផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ មកដឹងមូលហេតុដែលលោក Wang Yi ទាញក្រវាត់ ក លែងពាក់ ពេលជួប រដ្ឋមន្ត្រីការបរទេស សិង្ហបុរី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ