ព័ត៌មានអន្ដរជាតិ
ក្រៅពីមនុស្សស្លាប់, ភ្លើងឆេះព្រៃនៅហាវ៉ៃ បំផ្លាញអគារ២២០០ និងខូចខាតក្នុងទំហំទឹកប្រាក់ ៦ពាន់លានដុល្លារ
អភិបាលរដ្ឋ ហាវ៉ៃ លោក Josh Green បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ក្រៅពីមនុស្សស្លាប់ជិត១០០នាក់ អគារប្រហែល២២០០ ត្រូវបានបំផ្លាញនៅភាគខាងលិចកោះ Maui ខណៈទំហំខូចខាតមានរហូតដល់ទៅ៦ពាន់លានដុល្លារ។

យោងតាមសមាគមការពារជាតិ, ចំនួនមនុស្សស្លាប់ច្រើនបែបនេះ បានធ្វើឲ្យគ្រោះមហន្តរាយនេះ ក្លាយជាភ្លើងឆេះព្រៃសម្លាប់មនុស្សស្លាប់ច្រើនបំផុតនៅសហរដ្ឋអាមេរិក ក្នុងរយៈពេលជាងមួយសតវត្សរ៍ចុងក្រោយ។
ភ្លើងឆេះយ៉ាងសន្ធោសន្ធៅពេញមួយសប្តាហ៍មុន ក៏បានបំផ្លាញរមណីយដ្ឋានប្រវត្តិសាស្ត្រ Lahaina របស់កោះនេះផងដែរ។
លោក Josh Green និយាយថា “វាគឺជាគ្រោះមហន្តរាយធម្មជាតិធំបំផុត ដែលយើងមិនធ្លាប់ជួបប្រទះ។ វាក៏នឹងក្លាយជាគ្រោះមហន្តរាយធម្មជាតិ ដែលនឹងត្រូវការពេលវេលាដ៏ច្រើនមិនគួរឲ្យជឿក្នុងការស្តារឡើងវិញផងដែរ”។

លោកព្រមានថា ចំនួនអ្នកស្លាប់ អាចកើនឡើងច្រើនទៀត ខណៈការងារធ្វើកោសល្យវិច្ច័យនៅតែបន្ត ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ។
ស្របពេលជាមួយគ្នានោះ ក្រុមហ៊ុនច្បាប់ជាច្រើន បានប្រកាសពីផែនការដើម្បីចាត់វិធានការផ្លូវច្បាប់ ប្រឆាំងនឹងក្រុមហ៊ុនអគ្គិសនី Hawaiian Electric ដោយអះអាងថា ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលដ៏ធំបំផុតរបស់រដ្ឋមួយនេះ បានបង្កកំហុស ព្រោះពួកគេមិនបានកាត់ផ្តាច់ចរន្តពេលមានអគ្គិភ័យ ជាហេតុធ្វើឲ្យភ្លើង រាលដាលកាចសាហាវបែបនេះ។
ទន្ទឹមនោះ អ្នកនៅលើកោះបានប្រាប់ BBC ថា មិនមានការបន្លឺស៊ីរ៉ែនប្រកាសអាសន្នអំពីភ្លើងឆេះព្រៃឡើយ ដែលនេះជាហេតុធ្វើឲ្យមនុស្សជាច្រើនមិនបានត្រៀមខ្លួន ជាមួយគ្រោះថ្នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ ហាវ៉ៃ កើនដល់ជិត ១០០នាក់

-
សន្តិសុខសង្គម១៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច