ព័ត៌មានអន្ដរជាតិ
តម្លៃត្រីពីរ៉ាន់ញ៉ា លើទីផ្សារអន្តរជាតិ
ទោះបីការចិញ្ចឹម និងជួញដូរត្រីពីរ៉ាន់ញ៉ា គឺជារឿងខុសច្បាប់ក្នុងប្រទេសជាច្រើនក៏ដោយ ប៉ុន្តែនៅតំបន់ខ្លះ ក៏មានការអនុញ្ញាតឲ្យចិញ្ចឹម និងលក់ដូរត្រីប្រភេទនេះដែរ ។

យ៉ាងណា ត្រីនេះមិនមែនមានតែមួយប្រភេទឡើយ ពោលគឺមានច្រើនប្រភេទ ហើយតម្លៃរបស់វាក៏ខុសគ្នាតាមប្រភេទនីមួយៗដូចគ្នា ។
ដូចនេះ កម្ពុជាថ្មី សូមបង្ហាញតម្លៃត្រីពីរ៉ាន់ញ៉ា ៦ ប្រភេទ ដែលគេនិយមទិញលើទីផ្សារអន្តរជាតិ៖
១. ត្រីពីរ៉ាន់ញ៉ាពោះក្រហម

ត្រីពីរ៉ាន់ញ៉ាពោះក្រហមដែលនៅតូចអាចមានតម្លៃចន្លោះពី ១០ ទៅ ៣០ ដុល្លារ ប៉ុន្តែតម្លៃនឹងកើនតាមទំហំ ។ ដូច្នេះត្រីពីរ៉ាន់ញ៉ាទំហំពី ១២ ទៅ ១៥ សង់ទីម៉ែត្រមានតម្លៃប្រហែល ៩០ ដុល្លារ ។
២. ត្រីពីរ៉ាន់ញ៉ាខ្មៅ
ត្រីពីរ៉ាន់ញ៉ាខ្មៅ ឬត្រីពីរ៉ាន់ញ៉ាភ្នែកក្រហមទំហំចាប់ពី ២ ទៅ ៥ សង់ទីម៉ែត្រមានតម្លៃប្រហែល ៣០ ដុល្លារ ចំណែកឯត្រីទំហំ ២៥ សង់ទីម៉ែត្រមានតម្លៃប្រហែល ៦៥០ ដុល្លារ ។

៣. ត្រីពីរ៉ាន់ញ៉ា Hollandi
ត្រីពីរ៉ាន់ញ៉ាប្រភេទនេះច្រើនលក់ក្នុងតម្លៃ ៣០ ដុល្លារ ហើយមានទំហំ ៦ សង់ទីម៉ែត្រ ។

៤. ត្រីពីរ៉ាន់ញ៉ា Wimple
ត្រីពីរ៉ាន់ញ៉ា Wimple មានទំហំធំបំផុត ១០ សង់ទីម៉ែត្រ ហើយគេលក់វាក្នុងតម្លៃ ២០ ទៅ ៣០ ដុល្លារ បើមានទំហំ ៥ សង់ទីម៉ែត្រ ។

៥. ត្រីពីរ៉ាន់ញ៉ា Marginatus
ត្រីពីរ៉ាន់ញ៉ា Marginatus មានតម្លៃ ១០០ ដុល្លារ សម្រាប់ទំហំ ៥ ទៅ ៨ សង់ទីម៉ែត្រ ។

៦. ត្រីពីរ៉ាន់ញ៉ា Ternetzi
ត្រីប្រភេទនេះមិនសូវមានកូនដើម្បីលក់ទេព្រោះវាពិបាកចាប់ ដូច្នេះត្រីទំហំ ១០ សង់ទីម៉ែត្រទូទៅមានតម្លៃប្រហែល ៦០ ដុល្លារ ។

គួរបញ្ជាក់ថា ថ្លៃចិញ្ចឹមត្រីពីរ៉ាន់ញ៉ាក៏មានតម្លៃខ្ពស់ដែរ ដោយសារយើងត្រូវទិញអាង គ្រួស រុក្ខជាតិលម្អ ម៉ាស៊ីនកម្ដៅ អំពូល ចំណី និងគ្រឿងដាក់ទឹកឲ្យដូចប្រភពដើមរបស់វា ៕
ប្រែសម្រួល៖ វារី

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?