Connect with us

ព័ត៌មានអន្ដរជាតិ

លោក គីម ជុងអ៊ុន បញ្ជាឲ្យផលិតមីស៊ីលបន្ថែមមុនសមយុទ្ធ កូរ៉េខាងត្បូង-អាមេរិក

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃចន្ទទី១៤ខែសីហាថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឲ្យបង្កើនការផលិតមីស៊ីល ដើម្បីជួយធានាអំណាចយោធាដ៏លើសលប់ និងត្រៀមខ្លួនសម្រាប់សង្គ្រាម ខណៈកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក រៀបចំធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គីម បានបញ្ជាបែបនេះ ខណៈលោកទៅពិនិត្យមើលរោងចក្រសព្វាវុធ ដែលផលិតមីស៊ីលយុទ្ធសាស្ត្រ ជើងទម្របាញ់មីស៊ីល រថពាសដែក និងគ្រាប់កាំភ្លើងធំ។

ហើយដំណើរនេះ កើតឡើងត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកចាប់ផ្តើមធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ ដែលទីក្រុងព្យុងយ៉ាងមើលឃើញថា ជាការហាត់សមសម្រាប់សង្គ្រាម។

នៅរោងចក្រផ្សេងទៀត លោក គីម បានត្រួតពិនិត្យនិងបើករថពាសដែកស៊េរីថ្មី ហើយបានសរសើរពីវឌ្ឍនភាពថ្មីៗក្នុងការធ្វើទំនើបកម្មខ្សែសង្វាក់ផលិតកម្មសម្រាប់គ្រាប់រ៉ុកកែត។

(រូបថត៖ The Star)

លោក គីម និយាយថា “កងទ័ពរបស់យើង ត្រូវតែធានាឲ្យបានហ្មត់ចត់ នូវអំណាចយោធាដ៏លើសលប់ និងការត្រៀមខ្លួនយ៉ាងរឹងមាំ ដើម្បីដោះស្រាយជាមួយសង្រ្គាមនៅពេលណាមួយ កុំឲ្យសត្រូវហ៊ានប្រើកម្លាំង ហើយសត្រូវនឹងវិនាស ប្រសិនបើសង្គ្រាមកើតឡើងមែន”។

គួរបញ្ជាក់ថា កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បានប្រកាសធ្វើសមយុទ្ធរដូវក្តៅ Ulchi Freedom Guardian នៅថ្ងៃទី២១ខែសីហាដល់ថ្ងៃទី៣១ខែសីហា ដើម្បីបង្កើនសមត្ថភាពរបស់ពួកគេ ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។

សមយុទ្ធនៅឆ្នាំនេះ នឹងធ្វើឡើងក្នុងទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ដោយមានការប្រមូលផ្តុំកងទ័ពរាប់ម៉ឺននាក់ពីភាគីទាំងសងខាង ក៏ដូចជារដ្ឋជាសមាជិកមួយចំនួននៃបញ្ជាការដ្ឋានអង្គការសហប្រជាជាតិផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ត្រឹមជាង ៤ ម៉ោង កូរ៉េខាងជើង ជួបគ្រោះរញ្ជួយដី ២ លើកនៅជិតទីតាំង សាកល្បងនុយក្លេអ៊ែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម