ព័ត៌មានអន្ដរជាតិ
ភ្លើងឆេះព្រៃសាហាវបំផុតទាំង១០ ក្នុងប្រវត្តិសាស្ត្រពិភពលោក
គ្រោះមហន្តរាយនៅរដ្ឋហាវ៉ៃ បានក្លាយជាភ្លើងឆេះព្រៃ សម្លាប់មនុស្សស្លាប់ច្រើនបំផុតនៅសហរដ្ឋអាមេរិក ក្នុងរយៈពេលជាងមួយសតវត្សរ៍មកនេះ។

គិតត្រឹមព្រឹកថ្ងៃចន្ទទី១៤ខែសីហា មនុស្សចំនួន៩៣នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ ដោយសារអគ្គិភ័យនៅលើកោះ Maui ដែលបានលេបត្របាក់ទីក្រុងប្រវត្តិសាស្ត្រ Lahaina។
ទោះបីជាយ៉ាងណាក៏ដោយ នេះមិនមែនជាភ្លើងឆេះព្រៃសាហាវបំផុតនៅក្នុងប្រវត្តិសាស្រ្តពិភពលោកនោះទេ ពោលគឺមានភ្លើងឆេះព្រៃផ្សេង ដែលសាហាវជាងនេះទៅទៀត។

ដូចនេះ កម្ពុជាថ្មី សូមបង្ហាញជូនលោកអ្នក នូវភ្លើងឆេះព្រៃចំនួន១០ ដែលសម្លាប់មនុស្សច្រើនបំផុត ក្នុងប្រវត្តិសាស្រ្តពិភពលោក៖
១. ភ្លើងឆេះព្រៃ Peshtigo ៖ ថ្ងៃទី៨ ខែតុលា ឆ្នាំ១៨៧១ នៅរដ្ឋ Wisconsin សហរដ្ឋអាមេរិក សម្លាប់មនុស្សយ៉ាងតិច ១៥០០នាក់។
២. ភ្លើងឆេះព្រៃ Great Michigan ៖ ថ្ងៃទី៨ ខែតុលា ឆ្នាំ១៨៧១ នៅរដ្ឋ Michigan សហរដ្ឋអាមេរិក សម្លាប់មនុស្ស ៤៨២នាក់។
៣. ភ្លើងឆេះព្រៃ Cloquet ៖ ថ្ងៃទី១០ដល់១២ ខែតុលា ឆ្នាំ១៩១៨ នៅរដ្ឋ Minnesota សហរដ្ឋអាមេរិក សម្លាប់មនុស្ស ៤៥៣នាក់។
៤. ភ្លើងឆេះព្រៃ Great Hinckley ៖ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៨៩៤ នៅរដ្ឋ Minnesota សហរដ្ឋអាមេរិក សម្លាប់មនុស្ស ៤១៨នាក់។
៥. ភ្លើងឆេះព្រៃ Great Chicago ៖ ថ្ងៃទី៨ដល់១០ ខែតុលា ឆ្នាំ១៩៧១ នៅរដ្ឋ Illinois សហរដ្ឋអាមេរិក សម្លាប់មនុស្ស ២៩០នាក់។
៦. ភ្លើងឆេះព្រៃ Thump ៖ ថ្ងៃទី៣១ខែសីហា ដល់ថ្ងៃទី ៥ខែកញ្ញា ឆ្នាំ១៨៨១ នៅរដ្ឋ Michigan សហរដ្ឋអាមេរិក សម្លាប់មនុស្ស ២៨២នាក់។
៧. ភ្លើងឆេះព្រៃឥណ្ឌូណេស៊ី ៖ ខែឧសភាឆ្នាំ១៩៩៧ ដល់ខែមីនា ឆ្នាំ១៩៩៨ នៅកោះ Borneo និង Sumatra ប្រទេសឥណ្ឌូណេស៊ី សម្លាប់មនុស្ស ២៤០នាក់។
៨. ភ្លើងឆេះព្រៃនាគខ្មៅ ៖ ថ្ងៃទី៦ ខែឧសភា ឆ្នាំ១៩៨៧ ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៨៧ នៅខេត្ត Heilongjiang ប្រទេសចិន និងតំបន់ Amur Oblast សហភាពសូវៀត (បច្ចុប្បន្នជារុស្ស៊ី)សម្លាប់មនុស្ស ១៩១នាក់។
៩. ភ្លើងឆេះព្រៃថ្ងៃសៅរ៍ពណ៌ខ្មៅ ៖ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០០៩ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០០៩ នៅរដ្ឋ Victoria ប្រទេសអូស្រ្តាលី សម្លាប់មនុស្ស ១៧៣នាក់។
១០. ភ្លើងឆេះព្រៃ Attica ៖ ថ្ងៃទី២៣ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នៅតំបន់ Attica ប្រទេសក្រិក សម្លាប់មនុស្ស ១០២នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ All Top Everything
ចុចអាន៖ ក្រៅពីមនុស្សស្លាប់, ភ្លើងឆេះព្រៃនៅហាវ៉ៃ បំផ្លាញអគារ២២០០ និងខូចខាតក្នុងទំហំទឹកប្រាក់ ៦ពាន់លានដុល្លារ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ