Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្រកាសផ្តល់ជំនួយសន្តិសុខថ្មីតម្លៃ ២០០ លានដុល្លារ ឲ្យអ៊ុយក្រែន

បានផុស

នៅ

សហរដ្ឋអាមេរិក បានប្រកាសបញ្ជូនជំនួយសន្តិសុខថ្មីតម្លៃ ២០០ លានដុល្លារទៅឲ្យប្រទេសអ៊ុយក្រែន ដោយក្នុងជំនួយនោះ រួមមានទាំងខែលការពារដែនអាកាស គ្រាប់កាំភ្លើងធំ និងឧបករណ៍បោសសម្អាតមីនបន្ថែមផងដែរ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken (រូបថត៖ ABC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទទី១៤ខែសីហាថា ជំនួយនេះ ក៏នឹងរួមបញ្ចូលសព្វាវុធប្រឆាំងរថពាសដែកផងដែរ។

លោកលើកឡើងថា ការគាំទ្រយោធារបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន នឹងនៅតែបន្តរហូតដល់រុស្ស៊ីបញ្ចប់សង្គ្រាម ដកកងទ័ពរបស់ពួកគេចេញពីទឹកដីអ៊ុយក្រែន និងបញ្ឈប់ការវាយប្រហារដ៏ឃោរឃៅរបស់ខ្លួន។

ស្របពេលជាមួយគ្នានោះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិក សម្រាប់កញ្ចប់ជំនួយថ្មីនេះផងដែរ។

លោកនិយាយក្នុងសុន្ទរកថាកាលពីល្ងាចថ្ងៃដដែលថា “គ្រាប់សម្រាប់ប្រព័ន្ធ Patriot, សម្រាប់ HIMARS, កាំភ្លើងធំ Javelin និងច្រើនទៀត គឺជារបស់ដែលត្រូវការបំផុត។ ​ឆាប់ៗនេះ យើងនឹង​មាន​ការងារ​កាន់​តែ​ច្រើន​ទៀត​​ជាមួយ​ដៃគូ​របស់​យើង ​សម្រាប់​ជា​ប្រយោជន៍​ដល់​ការ​ការពារ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អាមេរិក ចំណាយលើអ៊ុយក្រែន ១ឆ្នាំ ច្រើនជាងចំណាយនៅអាហ្វហ្គានីស្ថាន ១២ឆ្នាំទៅទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១១ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ១២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម