ព័ត៌មានអន្ដរជាតិ
អង់គ្លេស អាចបង្កើតទាហានយន្ត មើលធ្លុះជញ្ជាំង នៅឆ្នាំ ២០៣០
យោងតាមការចុះផ្សាយរបស់គេហទំព័រ Daily Mail, មេទ័ពអង់គ្លេស កំពុងបង្ហាញពីគម្រោងអភិវឌ្ឍទាហានជីវសាស្រ្ត ដែលមានថាមពលដូចជាតួអង្គក្នុងខ្សែភាពយន្ត Terminator។
យោងតាមឯកសាររបស់រដ្ឋាភិបាល បានបង្ហាញថា ឧបករណ៍ទំនើបៗ នឹងបង្កើតបានជាកងទ័ពដែលអាចមើលធ្លុះជញ្ជាំង ធ្វើទំនាក់ទំនងតាមរលកធាតុអាកាស ឬរកឃើញសារធាតុគីមីគ្មានក្លិនឬរសជាតិនៅក្នុងខ្យល់ ហើយនៅឆ្នាំ ២០៣០ ទាហានទាំងនោះ ក៏នឹងពាក់ឈុតគ្រឿងយន្ត ដើម្បីការពារពីគ្រាប់កាំភ្លើង និងបង្កើនកម្លាំង និងល្បឿនផងដែរ។
គម្រោងដ៏អស្ចារ្យដែលសហការជាមួយក្រសួងការពារជាតិរបស់ប្រទេសអាល្លឺម៉ង់មួយនេះ បានកើតឡើងចំពេលចក្រភពអង់គ្លេស ព្យាយាមយកឈ្នះប្រទេសចិន ដែលគេដឹងថា ក៏កំពុងមានការអភិវឌ្ឍស្រដៀងគ្នានេះ។
ទន្ទឹមនោះ ឯកសារដែលដាក់ចេញនូវយុទ្ធសាស្ត្ររបស់ក្រសួងការពារជាតិ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ បាននិយាយថា ខ្លួនកំពុងសម្លឹងមើលទៅមនុស្សយន្ត ការបង្កើនមនុស្ស ពិសោធន៍សារធាតុគីមី និង AI ដើម្បីបង្កើតទាហានពូជថ្មី។
រឿងនេះ បានធ្វើឲ្យគេនឹកឃើញដល់កាលពី៣ឆ្នាំមុន ដែលមេបញ្ជាការយោធាកំពូលអង់គ្លេសនិយាយថា មនុស្សយន្តអាចរួមចំណែក១ភាគ៤ក្នុងជួរកងទ័ព នារយៈពេលប៉ុន្មានឆ្នាំខាងមុខ។
ពេលនោះ លោកឧត្តមសេនីយ៍ Sir Nick Carter បានលើកឡើងថា “ទាហានយន្ត” ចំនួន ៣ ម៉ឺននាក់អាចដើរតួយ៉ាងសំខាន់នៅក្នុងកងកម្លាំងអង់គ្លេសនៅទសវត្សរ៍ឆ្នាំ ២០៣០ ជាពិសេសពួកគេអាចធ្វើការជាមួយកងទ័ពពិតចំនួន ៩ ម៉ឺននាក់ឯណោះ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អង់គ្លេសត្រៀមដាក់ទាហានយន្ត៣ម៉ឺនគ្រឿងចូលក្នុងជួរកងទ័ពនៅឆ្នាំ២០៣០
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់