Connect with us

ព័ត៌មានអន្ដរជាតិ

គណៈកម្មាធិការនារីអន្តរជាតិដើម្បីសន្តិភាព (IWPG) រៀបចំកិច្ចប្រជុំសាខាអន្តរជាតិប្រចាំឆ្នាំលើកទី ៤ តាមអនឡាញ

បានផុស

នៅ

កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២១ ក្រុមសន្តិភាពនារីអន្តរជាតិ (IWPG) ដែលមានលោកស្រី Hyun Sook Yoon ជាប្រធានបានរៀបចំកិច្ចប្រជុំសាខាអន្តរជាតិប្រចាំឆ្នាំលើកទី ៤ តាមអនឡាញ ។

ឆ្នាំនេះគឺជាកិច្ចប្រជុំលើកទី ៤ ស្ដីអំពីសមិទ្ធិផលនានានៃឆ្នាំកន្លងមក និងផែនការសំខាន់ៗរបស់ IWPG ។ ក្នុងនោះមានសាខាចំនួន ១០២ មកពី ១៣១ ប្រទេសបានចូលរួមក្នុងកិច្ចប្រជុំនេះ ហើយក៏មានសុន្ទរកថាអបអរសាទរពីលោកស្រី Nadia Hashem Aloul អតីតរដ្ឋមន្រ្តីក្រសួងកិច្ចការនារីនៃប្រទេសហ្សកដានី និងលោកស្រី Yayesh Tesfahuney Kiflay សមាជិកសភារួមជាមួយសុន្ទរកថាអនុវត្តន៍ល្អៗជាច្រើនផ្សេងទៀតផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីបើកលោកស្រី Hyun Sook Yoon បានមានប្រសាសន៍ថា “ដើម្បីយកឈ្នះលើជំងឺកូវីដ ១៩ យើងបានសម្រេចរើសវិធានការតាមអនឡាញដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់សាខាអន្តរជាតិ ។ រូបភាព និងសកម្មភាពរបស់មនុស្សគ្រប់គ្នាដែលនៅទីនេះគឺបង្ហាញពីការស្រឡាញ់សន្តិភាព ហើយយើងនឹងចងចាំពីភាពលំបាកនេះនៅក្នុងប្រវត្តិសាស្ត្រ” ។

លោកស្រីបានបន្ថែមទៀតថា “ច្បាប់សន្តិភាពអន្តរជាតិសម្រាប់ការបញ្ចប់សង្គ្រាមគឺចាំបាច់ ពីព្រោះសង្គ្រាមនៅតែកើតមាននៅតាមតំបន់ផ្សេងៗគ្នានៅទូទាំងពិភពលោក ។ ប្រសិនបើគ្មានសង្គ្រាមទេនោះមិនចាំបាច់មានច្បាប់សន្តិភាពអន្តរជាតិទេ ក៏ប៉ុន្តែសង្គ្រាមមិនអាចបញ្ឈប់បានទេ ប្រសិនបើគ្មានច្បាប់ពី IWPG ហើយសាខាទាំងអស់កំពុងខិតខំជំរុញឲ្យមានការគាំទ្រការអនុវត្តច្បាប់សន្តិភាពអន្តរជាតិ ។ ខ្ញុំស្នើសុំឲ្យអ្នករាល់គ្នាបន្តនៅជាមួយយើងរហូតដល់ថ្ងៃសន្តិភាពត្រូវបានសំរេច ។ យើងគឺតែមួយ!” ។

ចំណែកលោកស្រី Nadia Hashem Aloul អតីតរដ្ឋមន្រ្តីក្រសួងកិច្ចការនារីនៃប្រទេសហ្ស៊កដានីបាននិយាយថា “ឆ្នាំ ២០២០ គឺជាឆ្នាំដែលលំបាក និងស្មុគស្មាញបំផុតដោយសារតែជំងឺកូវីដ ១៩ ។ ផែនដីត្រូវបានផ្អាក ហើយនៅតែត្រូវបានផ្អាកដដែរ” ។ លោកស្រីបាននិយាយថា “ទោះបីមានជំងឺកូវីដ ១៩ ក៏ដោយ IWPG បានរៀបចំយុទ្ធនាការ “SOS” តាមអនឡាញដើម្បីបង្ហាញឲ្យឃើញពីការធ្វើការដើម្បីការពារការរើសអើងនៅជុំវិញពិភពលោក” ។

ព្រឹត្តិការណ៍នេះបង្ហាញពីតួនាទី និងទិសដៅរបស់ស្ត្រីចំនួន ៣.៨ ពាន់លាននាក់នៅជុំវិញពិភពលោក ។ ក្រៅពីការប្រកាសអំពីផែនការសម្រាប់ឆ្នាំថ្មីនេះក្នុងនោះក៏មានការស្តាប់ការអនុវត្តន៍ល្អបំផុតនៃសកម្មភាពសន្តិភាពក្នុង និងក្រៅប្រទេសផងដែរ ។

រីឯលោកស្រី Yayesh Tesfahuney Kiflay សមាជិកសភានៃប្រទេសអេត្យូពីដែលបានបង្ហាញពីសកម្មភាពល្អបំផុតរបស់សកម្មជនសន្តិភាពនៅក្រៅប្រទេសបាននិយាយថា “ខ្ញុំសុបិនថាថ្ងៃណានឹងមកដល់ ប្រទេសអេត្យូពីនឹងត្រូវបានគេស្គាល់ថាជាប្រទេសសន្តិភាពគ្មានជម្លោះ” ។ លោកស្រីបានសង្កត់ធ្ងន់ថា “បន្ទាប់ពី IWPG បញ្ចប់ការអប់រំបណ្តុះបណ្តាលសន្តិភាពគ្រូបច្ចេកទេស (PLTE) របស់ក្រុមនារី ហើយប្រសិនបើគ្រួសារទាំងអស់នៅជុំវិញពិភពលោកបានយល់ និងទទួលស្គាល់ការអប់រំនេះ វានឹងក្លាយជាឱកាសដ៏ល្អសម្រាប់បុគ្គល និងទស្សនៈរបស់យើងក្នុងការផ្លាស់ប្តូរ ហើយសន្តិភាពគឺជាអ្វីដែលយើងមិនដែលបោះបង់ចោល” ។

ស្របពេលជាមួយគ្នានោះលោកស្រី Baek Lee Jo ប្រធានសាខា Daejeon Chungcheong របស់កូរ៉េខាងត្បូងបាននិយាយថា “ដំបូងយើងបានដឹងអំពីក្មេងស្រីវិទ្យាល័យដែលមានជំងឺមហារីកឈាមតាមរយៈ YouTuber ដែលយើងបានចុះអនុស្សរណៈជាមួយក្រសួងមហាផ្ទៃកាលពីឆ្នាំមុន ។ សាខាចំនួន ៦ នៅតំបន់ Chungcheong នៃទីក្រុង Daejeon បានរួមគ្នាដើម្បីប្រគល់វិញ្ញាបនបត្របរិច្ចាគឈាមសរុបចំនួន ៨៦០ ដែលបានទទួលពីក្រុមគ្រួសារ និងអ្នកជិតខាងដោយផ្ទាល់នៅសាលា ។ យើងនឹងធ្វើការរួមគ្នាដើម្បីក្លាយជាក្រុម IWPG ដែលមានក្ដីសុបិនថានឹងបោះជំហានថ្មីមួយតាមរយៈការប្រាស្រ័យទាក់ទងជាមួយសមាជិកស្ត្រីចំនួន ៣.៨ ពាន់លាននាក់នៅជុំវិញពិភពលោកដើម្បីទទួលបានសន្តិភាព ។

ទន្ទឹមនោះលោកស្រី Larzy Varghees មកពីទីក្រុងបុមបៃប្រទេសឥណ្ឌាជានាយកសាលាវិទ្យាល័យ St. Matthew និងមហាវិទ្យាល័យ Jun Matthew ដែលបានបញ្ចប់ការអប់រំបណ្តុះបណ្តាលសន្តិភាពគ្រូបច្ចេកទេសនៃស្ត្រី (PLTE) បាននិយាយនៅក្នុងសុន្ទរកថាចាប់ផ្តើមរបស់លោកស្រីថា “លោកស្រីបានយល់យ៉ាងជ្រាលជ្រៅថា តាមរយៈការអប់រំនេះយើងត្រូវមានគុណសម្បត្តិល្អនៃសន្តិភាព ហើយចាំបាច់ត្រូវចែករំលែកវាជាមួយសង្គម” ។ លោកស្រីក៏បានលើកឡើងផងដែរថា “ប្រសិនបើស្ត្រីទាំងអស់នៅលើពិភពលោកក្លាយជាក្រុមតែមួយ ហើយធ្វើការជាមួយគ្នានោះសន្តិភាពនឹងអាចទទួលបាន” ។

ឆ្នាំនេះ IWPG គ្រោងនឹងលើកកម្ពស់សកម្មភាពសន្តិភាពយ៉ាងសកម្មក្នុងការឆ្លើយតបទៅនឹងសម័យក្រោយជំងឺកូវីដ ១៩ ជាមួយនឹងពាក្យស្លោកថា “ស្ត្រីដែលដឹកនាំសន្តិភាព” និងគុណតម្លៃស្នូលចំនួន ៣ គឺ “ការរួមរស់ ការស្តារ និងទំនាក់ទំនង” ។

គួរបញ្ជាក់ថា IWPG គឺជាអង្គការក្រៅរដ្ឋាភិបាលមួយដែលស្ថិតក្នុងស្ថានភាពពិគ្រោះយោបល់ពិសេសជាមួយក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ (ECOSOC) និងបានចុះបញ្ជីជាមួយទីភ្នាក់ងារទំនាក់ទំនងពិភពលោក (DGC) ។ IWPG ផ្តោតសំខាន់លើការអនុវត្តគំនិតផ្តួចផ្តើមដូចជាការជំរុញការគាំទ្រសម្រាប់ច្បាប់សន្តិភាពអន្តរជាតិ (DPCW) ការអប់រំសន្តិភាពស្ត្រី ការផ្លាស់ប្តូរ ក៏ដូចជាកិច្ចសហប្រតិបត្តិការ និងផ្សព្វផ្សាយវប្បធម៌សន្តិភាព ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម