Connect with us

ព័ត៌មានអន្ដរជាតិ

បក្សភឿថៃ ប្រាប់លោក ប្រាយុទ្ធ កុំទាន់អាលរុះរើមន្ត្រីរដ្ឋាភិបាល

បានផុស

នៅ

មេដឹកនាំគណបក្សភឿថៃលោក Chonlanan Srikaew បាននិយាយថា គណបក្សភឿថៃបានជំរុញឲ្យរដ្ឋាភិបាលចាំផ្ទះរបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បញ្ឈប់ការផ្លាស់ប្ដូរមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ក្នុងអំឡុងពេលអន្តរកាលបច្ចុប្បន្ននេះ ។

លោក Chonlanan Srikaew

ទន្ទឹមនោះ គណបក្សភឿថៃក៏បានជំរុញឲ្យលេខាធិការអចិន្ត្រៃយ៍នៃគ្រប់ក្រសួងទាំងអស់ពន្យារពេលការរុះរើមន្ត្រីជាន់ខ្ពស់រហូតដល់មានការណែនាំពីរដ្ឋាភិបាលថ្មី ដែលនឹងបង្កើតឡើងក្នុងពេលឆាប់ៗនេះ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា គណបក្សភឿថៃដែលកំពុងព្យាយាមបង្កើតរដ្ឋាភិបាលថ្មី ក៏បានសំដៅទៅលើរដ្ឋធម្មនុញ្ញដែលដាក់កម្រិតដល់រដ្ឋាភិបាលចាំផ្ទះ មិនឲ្យអនុម័តគម្រោងដែលជាប់ទាក់ទងនឹងអ្នកស្នងតំណែង ជាពិសេសហាមឃាត់រដ្ឋាភិបាលចាំផ្ទះពីការរុះរើមន្ត្រីអចិន្ត្រៃយ៍ និងមន្ត្រីសហគ្រាសរដ្ឋផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណបក្ស​របស់កូនស្រីលោក ថាក់ស៊ីន បាន​ទទូចទៀត​ថា នេះ​ជា​ការអនុវត្ត​ដែល​រដ្ឋាភិបាល​ចាំផ្ទះ​ត្រូវ​តែធ្វើតាម ដោយសារតែមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ជាពិសេសលេខាធិការអចិន្ត្រៃយ៍ គឺជាធនធានដ៏សំខាន់សម្រាប់រដ្ឋាភិបាលដែលចូលកាន់តំណែងថ្មី ។

ជាចុងក្រោយនៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ គណបក្សភឿថៃរំពឹងថា នឹងមានកិច្ចសហប្រតិបត្តិការល្អពីមន្ត្រីរដ្ឋាភិបាលទាំងអស់ ដើម្បីភាពប្រសើរឡើងសម្រាប់បម្រើដល់ម្ចាស់ឆ្នោត និងប្រទេសជាតិទាំងមូលតែម្ដង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thai PBS

ចុចអាន ៖ លោក Pita អាចនឹងរួចផុតពីបណ្ដឹងកាន់កាប់ភាគហ៊ុនប្រព័ន្ធផ្សព្វផ្សាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៥ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៧ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៨ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម