ព័ត៌មានអន្ដរជាតិ
Mark Zuckerberg និយាយថា Elon Musk ដូចលេងសើចពេកហើយ រឿងប្រកួតក្នុងទ្រុង
សង្គ្រាមពាក្យសម្តីឌឺដងរវាងមហាសេដ្ឋីប្រាក់ពាន់លានដុល្លាររបស់ពិភពទាំងពីរនៅលើបណ្តាញសង្គម ពាក់ព័ន្ធទៅនឹងពេលវេលានៃការប្រកួតវាយក្នុងទ្រុង នៅតែឆ្លងឆ្លើយគ្នាទៅវិញទៅមកឥតឈប់ឈរឡើយ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Mark Zuckerberg អះអាងថា លោក Elon Musk ដូចជាកំពុងលេងសើចពេកហើយ ជាពិសេសគឺភាពមិនប្រាកដប្រជាក្នុងការវាយក្នុងទ្រុងតែម្ដង ។
លោក Mark Zuckerberg បញ្ជាក់នៅក្នុងបណ្តាញសង្គម Threads របស់លោកថា ស្ថានភាព Elon Musk ដូចជាមិនសូវធ្ងន់ធ្ងរឡើយ ហើយលោកបានក៏ផ្ញើថ្ងៃវាយគ្នាពិតប្រាកដទៅឲ្យ Elon Musk រួចហើយផងដែរ គឺនៅថ្ងៃទី ២៦ ខែសីហានេះ ប៉ុន្តែគាត់បែរជានិយាយថា ជាប់រវល់ចូលពេទ្យវះកាត់ទៅវិញ ។

ដោយឡែក ជាការឆ្លើយតប Elon Musk បានហៅលោក Mark Zuckerberg វិញថា ជាកូនមាន់តូច ។ ដូចនេះ ការវាយ ឬមិនវាយ មានតែបន្តរង់ចាំមើលថា តើការឌឺដងបញ្ឆិតបញ្ឆៀងគ្នាទៅវិញទៅមកបែបនេះ មានឥទ្ធិពលកម្រិតណាទើបនាំឲ្យលោកមហាសេដ្ឋីទាំងពីរឡើងសង្វៀនប្រកួតគ្នាបាន ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Anadolu

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ