Connect with us

ព័ត៌មានអន្ដរជាតិ

ស្ត្រី​ម្នាក់​កាត់​ប្រដាប់ភេទអតីត​មិត្ត​ប្រុស​នៅអ៊ីតាលី ដើម្បី​ការពារ​ខ្លួន​ពី​ការ​រំលោភបំពាន

បានផុស

នៅ

ស្ត្រីម្នាក់បានកាត់​ប្រដាប់ភេទអតីតមិត្តប្រុសរបស់នាងដោយកាំបិត បន្ទាប់ពីគាត់ព្យាយាមរំលោភនាងនៅប្រទេសអ៊ីតាលី ។

ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃសៅរ៍ ទី១២ ខែសីហានៅទីក្រុង Venice បន្ទាប់ពីមានការឈ្លោះប្រកែកគ្នារវាងដៃគូអំពីការចិញ្ចឹមកូន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមគេហទំព័រ la Repubblica បានឱ្យដឹងថា អ្នកទាំងពីរនាក់នេះ គឺជាជនបរទេសដែលរស់នៅក្នុងប្រទេសអ៊ីតាលី និងត្រូវបានគេរាយការណ៍ថាបែកគ្នាមួយរយៈមកហើយ ។

ថ្ងៃមួយ ពួកគេ​បាន​ជួប​គ្នា​នៅ​ផ្ទះនារីជាម្ដាយ​​ចរចាពីការចិញ្ចឹមកូនស្រី ស្រាប់តែ​បុរសនោះចង់រួមភេទដើម្បីស្រុះស្រួលគ្នាវិញ ។

រូបតំណាង

ទោះបីនាងប្រកែកយ៉ាងណា គាត់នៅតែព្យាយាមចាប់បង្ខំដល់ថ្នាក់ខ្ទប់ខ្លួននឹងគ្រឿងសង្ហារិមទាំងអាក្រាតកាយពាក់កណ្ដាលទៀតផង ។ ដោយសារតែពិបាករើបម្រាស់ពេក នាងក៏ទាញកាំបិតយកមកកាត់​ប្រដាប់ភេទអតីតមិត្តប្រុសតែម្ដងទៅ ។

មន្ទីរពេទ្យ Angelo

ភ្លាមៗនោះប៉ូលិស និង​រថយន្ត​សង្គ្រោះ​បាន​ប្រញាប់ប្រញាល់​ទៅ​កន្លែង​កើតហេតុ ហើយ​បញ្ជូន​អ្នកទាំងពីរទៅ​មន្ទីរពេទ្យ ។ សំណាងល្អគ្រូពេទ្យជំនាញវះកាត់តម្រងនោមបានដេរភ្ជាប់​ប្រដាប់ភេទវិញដោយជោគជ័យ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ Dailymail

ចុចអាន៖ រូបសំណាកនាងមច្ឆានៅ អ៊ីតាលី រងភាពចម្រូងចម្រាស ព្រោះតែស្រើបស្រាលពេក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម