ព័ត៌មានអន្ដរជាតិ
ចិន អះអាងជោគជ័យ ផលិតបានអាវុធឡាស៊ែរថាមពលខ្ពស់ បាញ់មិនចេះក្តៅកាណុង
ក្រុមអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យជាតិនៃបច្ចេកវិទ្យាការពារជាតិ ក្នុងប្រទេសចិនបានអះអាងពីជោគជ័យ លើបញ្ហាប្រឈមដ៏ធំបំផុត ក្នុងការផលិតអាវុធឡាស៊ែរ។

ប្រព័ន្ធឡាស៊ែរថាមពលខ្ពស់ ត្រូវបានប្រើដើម្បីបំផ្លាញយានគ្មានមនុស្សបើកលើអាកាស ដូចជាដ្រូនសង្គ្រាមជាដើម ប៉ុន្តែអាវុធបែបនោះនឹងឡើងកម្តៅខ្លាំង រាល់ពេលប្រើម្តងៗ ជាហេតុជំរុញឲ្យប្រតិបត្តិករត្រូវបង្ខំចិត្តបិទវាសិន ដើម្បីឲ្យត្រជាក់។
ប៉ុន្តែថ្មីៗ អ្នកវិទ្យាសាស្ត្រជនជាតិចិន រាយការណ៍ថា ពួកគេបានបង្កើតប្រព័ន្ធត្រជាក់ ដែលផ្លុំឧស្ម័នចេញតាមអាវុធ ដើម្បីរំសាយកម្តៅ និងបង្កើនប្រសិទ្ធភាពរបស់ឡាស៊ែរ សម្រាប់ការបាញ់ប្រហារលើគោលដៅជាក់លាក់។
ក្រុមដែលដឹកនាំដោយអ្នកវិទ្យាសាស្ត្រអាវុធឡាស៊ែរ Yuan Shengfu បានប្រាប់ South China Morning Post ថា “នេះគឺជារបកគំហើញដ៏ធំមួយ ដើម្បីធ្វើឲ្យប្រព័ន្ធឡាស៊ែរថាមពលខ្ពស់ ដំណើរការកាន់តែប្រសើរឡើង។ អ្វីដែលមានគុណភាពខ្ពស់ អាចត្រូវបានផលិត មិនត្រឹមតែនៅវិនាទីដំបូងប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងរក្សាបាន ដោយគ្មានកំណត់ទៀតផង”។

កាំរស្មីឡាស៊ែរ អាចបណ្តាលឲ្យឧស្ម័ននៅក្នុងខ្យល់ឡើងក្តៅ ដែលអាចកាត់បន្ថយគុណភាពរបស់ឡាស៊ែរ និងនាំឲ្យខូចខាតកាណុងបាញ់ឡាស៊ែរ។ ដើម្បីចៀសផុតពីបញ្ហានេះ អ្នកវិទ្យាសាស្ត្រនិយាយថា ពួកគេបានបង្កើតប្រព័ន្ធមួយ ដែលអាចផ្លុំឧស្ម័នស្អាតនៅតាមកាណុង និងច្រានកម្តៅចេញពីកាណុង។ នេះអនុញ្ញាតឲ្យឡាស៊ែរកាន់តែខ្លាំង និងមានប្រសិទ្ធភាព។
ប្រសិនបើការអះអាងរបស់ពួកគេគឺជាការពិតមែននោះ វាមានន័យថា ប្រទេសចិន កំពុងឈានមុខសហរដ្ឋអាមេរិក ក្នុងការអភិវឌ្ឍអាវុធឡាស៊ែរថាមពលខ្ពស់ ដែលអាចប្រើនៅលើសមរភូមិ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail, Business Insider

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ