ព័ត៌មានអន្ដរជាតិ
ភាគច្រើននៃអ្នកស្លាប់នៅហាវ៉ៃ ត្រូវបានរកឃើញក្នុងរថយន្ត និងរដូករណែលតាមផ្លូវ
អភិបាលរដ្ឋ ហាវ៉ៃ លោក Josh Green បាននិយាយកាលពីថ្ងៃអង្គារទី១៥ខែសីហាថា ចំនួនមនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅកោះ Maui បានកើនឡើងដល់៩៩នាក់ ហើយតួលេខអាចកើនឡើងទ្វេដង នៅសប្តាហ៍ក្រោយ ខណៈមនុស្សប្រមាណ១០០០នាក់ កំពុងបាត់ខ្លួន។

ស្របពេលជាមួយគ្នានោះ លោក Green បានប្រាប់ CNN ថា ភាគច្រើននៃអ្នកស្លាប់ ពោលគឺចំនួន៨០នាក់ដំបូង ត្រូវបានគេរកឃើញក្នុងរថយន្ត នៅតាមផ្លូវ ឬនៅក្នុងទឹករាក់ៗ។

ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមលោក Green បានឲ្យដឹងថា រហូតមកដល់ពេលនេះនៅតែមានបញ្ហាជាមួយបណ្តាញទំនាក់ទំនងលើកោះ ហើយមនុស្សរាប់រយនាក់ដែលអាជ្ញាធរមិនអាចទាក់ទងបាន គឺប្រហែលជាពួកគេបានរត់គេចខ្លួន និងជ្រុះបាត់ទូរស័ព្ទ។
លើសពីនេះ លោកបានសង្កត់ធ្ងន់ថា “យើងបានត្រៀមចិត្តរួចហើយ សម្រាប់រឿងរ៉ាវសោកនាដកម្មជាច្រើនទៀតនាពេលខាងមុខ។ ក្រុមការងារនឹងរកឃើញមនុស្សពី ១០ទៅ២០នាក់ក្នុងមួយថ្ងៃ រហូតដល់ប្រតិបត្តិការត្រូវបញ្ចប់ ហើយវាប្រហែលជានឹងចំណាយពេល១០ថ្ងៃទៀតផងដែរ”។

ក្រុមពន្លត់អគ្គិភ័យនៅកោះ Maui កំពុងបន្តធ្វើការទាំងថ្ងៃទាំងយប់ ដើម្បីទប់ស្កាត់ភ្លើង ដែលឥឡូវនេះ ក្លាយជាភ្លើងឆេះព្រៃសម្លាប់មនុស្សច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិកសម័យទំនើប។
ទន្ទឹមនោះ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះបានជួបប្រទះនូវផលលំបាកយ៉ាងខ្លាំង ហើយក្រុមសង្គ្រោះទើបរុករកក្នុងផ្ទៃដីបានប្រហែល ៣ ភាគរយប៉ុណ្ណោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ភ្លើងឆេះព្រៃនៅហាវ៉ៃ៖ មនុស្ស១៣០០នាក់បន្តបាត់ខ្លួន ខណៈមួយថ្ងៃ រកឃើញសាកសពពី ១០ទៅ២០ នាក់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ