ព័ត៌មានអន្ដរជាតិ
ស្លាប់២នាក់និងរបួស៥នាក់ក្នុងការចាក់ប្រហារនៅ កាណាដា
មនុស្សពីរនាក់ត្រូវបានចាក់សម្លាប់និង៥នាក់ទៀតរងរបួសក្នុងការវាយប្រហារនៅទីក្រុង Quebec នៃប្រទេសកាណាដា។
ប៉ូលិសបានប្រាប់ប្រជាជនឲ្យនៅក្នុងផ្ទះបន្ទាប់ពីបុរសម្នាក់ស្លៀកពាក់ខោអាវសម័យដើមម្នាក់បានវាយប្រហារជនរងគ្រោះជាច្រើននាក់ដោយប្រើអាវុធមុតស្រួចកាលពីយប់ថ្ងៃសៅរ៍ (ត្រូវនឹងពេលថ្ងៃត្រង់នៅប្រទេសកម្ពុជា)។
ក្រុមមន្រ្តីបាននិយាយថា បុរសម្នាក់មានវ័យប្រហែល២៥ឆ្នាំត្រូវបានចាប់ខ្លួនភ្លាមៗបន្ទាប់ពីការវាយប្រហារប៉ុន្តែប្រជាពលរដ្ឋនៅតែត្រូវបានគេប្រាប់ឲ្យស្នាក់នៅខាងក្នុងផ្ទះព្រោះការស៊ើបអង្កេតកំពុងដំណើរការ។
ការវាយប្រហារនេះបានកើតឡើងនៅជុំវិមានរដ្ឋសភាក្នុងសង្កាត់ Old Quebec។
បន្ទាប់ពីការចាប់ខ្លួនជនបង្កហេតុនៅជិតសួនពាណិជ្ជកម្ម Espace 400e បុរសរូបនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនេះ ប៉ូលិសមិនទាន់បញ្ចេញព័ត៌មានលម្អិតអំពីហេតុផលដែលបង្កឲ្យមានការវាយប្រហារនេះទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង