ព័ត៌មានអន្ដរជាតិ
បក្សភឿថៃ ដាក់ចេញគោលនយោបាយ ៥ ចំណុច ធ្វើឲ្យពលរដ្ឋក្លាយជាអ្នកមាន មុនពេលចាស់ជរា
លោកស្រី Linthiporn Varinwatchararoj សមាជិកសភាមកពីគណបក្សភឿថៃបាននិយាយកាលពីថ្ងៃអង្គារថា គណបក្សភឿថៃសន្យានឹងធ្វើឲ្យប្រជាពលរដ្ឋគ្រប់ផ្នែកទាំងអស់របស់សង្គមជាតិក្លាយជាអ្នកមាន មុនពេលអ្នកទាំងនោះឈានដល់វ័យចាស់ជរា ដើម្បីបង្កើនកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ ។

ពាក់ព័ន្ធនឹងបញ្ហានេះ គណបក្សភឿថៃក៏បានដាក់ចេញនូវគោលនយោបាយចំនួន ៥ ចំណុចផងដែរដើម្បីគាំទ្រ និងការពារកុំឲ្យអ្នកទាំងនោះមិនមានថវិកាចិញ្ចឹមជីវិត នៅពេលធ្លាក់ខ្លួនជាមនុស្សចាស់ជរា ហើយគោលនយោបាយទាំងនោះមានដូចជា៖
១. ផ្តល់ជូនកញ្ចប់ប្រាក់ឌីជីថលដើម្បីជំរុញសេដ្ឋកិច្ច និងបន្ធូរបន្ថយទុក្ខលំបាកវេទនាក្នុងចំណោមប្រជាជនចាស់ជរា
២. បង្កើតកម្មករដែលមានជំនាញខ្ពស់ចំនួន ២០ លាននាក់ និងផ្តល់លទ្ធភាពឲ្យកម្មករនិយោជិតចូលនិវត្តន៍ អាចបង្កើតប្រាក់ចំណូលបាន
៣. បង្កើនប្រាក់ចំណូលកសិកម្មឡើងដល់ ៣ ដង
៤. ធ្វើឲ្យប្រសើរឡើងនូវគម្រោងថែទាំសុខភាព ដូចជា ការអនុញ្ញាតឲ្យប្រជាជនទទួលការព្យាបាលដោយគ្រាន់តែបង្ហាញអត្តសញ្ញាណប័ណ្ណរបស់ពួកគេ ក៏ដូចជាផ្តល់ការព្យាបាលដោយឥតគិតថ្លៃសម្រាប់អ្នកជំងឺធ្ងន់ធ្ងរ និងអ្នកជំងឺដែលជិតផុតដង្ហើម
៥. អនុញ្ញាតឲ្យមនុស្សរៀនពីរបៀបបង្កើតប្រាក់ចំណូល និងការរៀបចំទុកដាក់ការងារណាដែលសមនឹងជំនាញរបស់ពួកគេ

ទន្ទឹមនោះ លោកស្រី Linthiporn បានលើកឡើងទៀតថា “ភឿថៃ គឺជាគណបក្សនយោបាយតែមួយគត់ដែលហ៊ាននិយាយប្រាប់អំពីរបៀបបង្កើតប្រាក់ចំណូល ដើម្បីផ្តល់សុខុមាលភាពដល់ក្រុមប្រជាពលរដ្ឋដែលងាយរងគ្រោះទាំងអស់ក្នុងប្រទេស” ។
គួរបញ្ជាក់ថា គណបក្សភឿថៃ ដែលជាបក្សឈ្នះឆ្នោតលំដាប់ទី ២ ប្រមែប្រមូលបានគណបក្សចំនួន ៧ ហើយចូលទៅក្នុងក្រុមចម្រុះ និងមានសំឡេងសរុប ២២៨ ហើយត្រូវការសំឡេងពីសមាជិកព្រឹទ្ធសភា និងរដ្ឋសភាយ៉ាងតិច ៣៧៦ នៅក្នុងការបោះឆ្នោតសភាជុំបន្ទាប់ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសថៃ ក្រោយពេលដែលលោក Pita បានបាត់ឱកាសមាស ដោយសារតែគោលបំណងចង់កែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ