ព័ត៌មានអន្ដរជាតិ
ពូទីន៖ ណាតូ អាចពង្រីកផែនការនៅអាស៊ី ដើម្បីបម្រើតម្រូវការ របស់អាមេរិក
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានអះអាងកាលពីថ្ងៃអង្គារទី១៥ខែសីហាថា អង្គការណាតូ អាចនឹងសម្រេចបាននូវការធ្វើសមាហរណកម្មជាមួយកតិកាសញ្ញាសន្តិសុខរវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី ហៅកាត់ AUKUS ខណៈទីក្រុងវ៉ាស៊ីនតោន ខិតខំកែទម្រង់តំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីបម្រើតម្រូវការផ្ទាល់ខ្លួន។

ថ្លែងក្នុងសន្និសីទសន្តិសុខអន្តរជាតិលើកទី២១នៅទីក្រុងមូស្គូ មេដឹកនាំរុស្ស៊ីនិយាយថា “ក្នុងចំណោមរបស់ផ្សេងទៀត សហរដ្ឋអាមេរិកកំពុងស្វែងរកកំណែទម្រង់ប្រព័ន្ធ នៃអន្តររដ្ឋដែលបានអភិវឌ្ឍនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ការអំពាវនាវឲ្យបង្កើតយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក គឺមានគោលបំណងសំខាន់ ក្នុងការបង្កើតសមាគមនយោបាយ-យោធា ដែលគ្រប់គ្រងដោយទីក្រុងវ៉ាស៊ីនតោន”។
លើសពីនេះ ដោយសំដៅទៅកតិកាសញ្ញា ដែលព្រមព្រៀងកាលពីចុងឆ្នាំ២០២១ រវាងទីក្រុងវ៉ាស៊ីនតោន ឡុងដ៍ និងកង់បេរ៉ា, លោក ពូទីន បានសង្កត់ធ្ងន់ថា “យើងមិនបដិសេធទេដែលថា អ្វីៗទាំងនោះនឹងនាំទៅដល់ការធ្វើសមាហរណកម្មពេញលេញ នៃកងកម្លាំងណាតូជាមួយរចនាសម្ព័ន្ធដែលត្រូវបានបង្កើតឡើងដោយប្លុក AUKUS”។
ស្របពេលជាមួយគ្នានោះ លោកប្រធានាធិបតី បានព្រមានអំពីអាណានិគមនិយមខាងលិច ដឹកនាំដោយទីក្រុងវ៉ាស៊ីនតោន ដែលកំពុងព្យាយាមពន្យារពេលដល់ការបង្កើតពិភពលោកពហុប៉ូល ហើយបង្កអស្ថិរភាព និងបណ្តាលឲ្យមានភាពតានតឹងនៅទូទាំងតំបន់ផ្សេងៗ។
ទោះបីជាយ៉ាងណាក៏ដោយ លោក ពូទីន និយាយថា រុស្ស៊ីនៅតែប្តេជ្ញាចិត្តកាត់បន្ថយការប្រឈមមុខដាក់គ្នាក្នុងកម្រិតពិភពលោកនិងតំបន់ ហើយបន្តខិតខំអភិវឌ្ឍសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល ដោយផ្អែកលើអាទិភាពនៃបទដ្ឋាន និងគោលការណ៍នៃច្បាប់អន្តរជាតិ ក៏ដូចជាកិច្ចសហប្រតិបត្តិការប្រកបដោយការស្ថាបនា និងការជឿទុកចិត្តផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ