Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង ទម្លាយមូលហេតុ ដែលទាហានអាមេរិក រត់ចូលទឹកដីរបស់ខ្លួន

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃពុធទី១៦ខែសីហាថា ទាហានអាមេរិក ដែលរត់ចូលទៅក្នុងប្រទេសកូរ៉េខាងជើង កាលពីខែមុន គឺជាចេតនាដើម្បីស្វែងរកការជ្រកកោនពី ការរើសអើងជាតិសាសន៍នៅសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ KCNA, ក្នុងអំឡុងពេលស៊ើបអង្កេត Travis King បានសារភាពថា គាត់សម្រេចចិត្តមកកូរ៉េខាងជើង ព្រោះគាត់មានអារម្មណ៏មិនល្អដោយសារការធ្វើបាបអមនុស្សធម៌ និងការរើសអើងពូជសាសន៍នៅក្នុងជួរកងទ័ពអាមេរិក។ គាត់ក៏បង្ហាញពីឆន្ទៈ ក្នុងការស្វែងរកសិទ្ធជ្រកកោននៅកូរ៉េខាងជើង ឬប្រទេសទីបីផងដែរ ព្រោះគាត់ខកចិត្ត ចំពោះសង្គមអាមេរិកដែលមិនមានសិទ្ធស្មើភាពគ្នា”។

យោង​តាម​ទីភ្នាក់ងារ​នេះ, King នៅ​តែ​ត្រូវ​បាន​គេ​ស៊ើប​អង្កេត ហើយ​កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង​របស់​កងទ័ព​ប្រជាជន​កូរ៉េ។

សូមបញ្ជាក់ថា នេះគឺជាការទទួលស្គាល់ផ្លូវការលើកដំបូងពីទីក្រុងព្យុងយ៉ាងចំពោះទាហានអាមេរិកដែលបានឆ្លងកាត់ពីកូរ៉េខាងត្បូង កាលពីថ្ងៃទី១៧ ខែកក្កដា ។

ទោះបីជាយ៉ាងណាក៏ដោយ មន្ទីរបញ្ចកោណបានប្រាប់រ៉យទ័រថា ខ្លួនមិនអាចផ្ទៀងផ្ទាត់ការអត្ថាធិប្បាយរបស់ King ដូចដែលបានចុះផ្សាយដោយ KCNA នោះទេ ហើយនៅតែផ្តោតលើការនាំគាត់វិលត្រលប់មកវិញដោយសុវត្ថិភាព៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ កូរ៉េខាងជើង មិនឆ្លើយតបទៅ អាមេរិក រឿងសុខទុក្ខទាហានដែលឆ្លងកាត់ តំបន់គ្មានយោធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១១ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម