Connect with us

ព័ត៌មានអន្ដរជាតិ

រកឃើញសាកសពមនុស្ស ១៣ នាក់ក្នុងទូទឹកកក នៅប្រទេសម៉ិកស៊ិក

បានផុស

នៅ

កាលពីថ្ងៃច័ន្ទ ទី១៤ ខែសីហា អាជ្ញាធរបានរកឃើញសាកសពមនុស្ស ១៣ នាក់ក្នុងទូទឹកកក នៅតំបន់ម៉ិកស៊ិក ដែលពោរពេញដោយអំពើហិង្សាទាក់ទងនឹងក្រុមជួញដូរគ្រឿងញៀន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះរាជអាជ្ញា Veronica Hernandez បានប្រាប់អ្នកយកព័ត៌មានថា ជនសង្ស័យ ៦ នាក់ត្រូវបានឃុំខ្លួន បន្ទាប់ពីរកឃើញករណីឃាតកម្មក្នុងទីក្រុង Poza Rica ។

ការរកឃើញនេះត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី១៣ ខែសីហា ខណៈប៉ូលិសបានដេញតាមជនសង្ស័យម្នាក់ដល់អគារមួយដែលធ្លាប់មានករណីចាប់ជំរិតមនុស្ស ៣ នាក់ ។ បន្ទាប់​មក​ប៉ូលិស​បាន​ធ្វើ​ប្រតិបត្តិការ​នៅ​​តំបន់​នោះ ទើប​រក​ឃើញសាកសព​នៅ​កន្លែង​ផ្សេង​ៗទៀត ​។

សូមជម្រាបថា Veracruz គឺជាតំបន់សម្បូរអំពើហឹង្សាបំផុតរបស់ម៉ិកស៊ិក ដោយសារការប្រយុទ្ធគ្នារវាងក្រុមគូប្រជែង ដើម្បីគ្រប់គ្រងផ្លូវជួញដូរគ្រឿងញៀន ។

ជាមួយគ្នានោះ ប្រទេសអាមេរិកឡាទីនបានកត់ត្រាករណីឃាតកម្មជាង ៤០០ ០០០ តាំងពីការចាប់ផ្តើមនៃការវាយលុកប្រឆាំងគ្រឿងញៀនយោធាដ៏ចម្រូងចម្រាសក្នុងឆ្នាំ ២០០៦ ។

ចំណែកឯការបាត់ខ្លួនក៏មានច្រើនជាង ១១០ ០០០ ករណីទៅទៀត ចាប់តាំងពីឆ្នាំ ១៩៦២ មក ដែលភាគច្រើនត្រូវបានសន្មតថាជា ឧក្រិដ្ឋកម្ម ៕

ប្រែសម្រួល៖ វារី

ប្រភព៖ CNA

ចុចអាន៖ ស្រ្តីជនជាតិកូរ៉េ សម្លាប់កូនពីរនាក់ ក្លាស្សេទូរទឹកកកជិត ៥ឆ្នាំ ទើបបែកធ្លាយដល់ប៉ូលិស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម