Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសចាប់ខ្លួននិស្សិត ថៃ វ័យ ១៩ឆ្នាំម្នាក់ ពីបទលក់រូបអាសអាភាសកុមារ

បានផុស

នៅ

មន្ត្រីនាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) កាលពីម្សិលមិញបានចាប់ខ្លួននិស្សិត​សកលវិទ្យាល័យថៃអាយុ១៩ ឆ្នាំម្នាក់ ពីបទលក់រូបភាពអាសអាភាសកុមារ​តាម​អ៊ីនធឺណិត​នៅខុនដូ​ក្នុងខេត្ត Pathum Thani ជិត​ទីក្រុង​បាងកក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកផ្នែកវិវាទបច្ចេកវិទ្យា និង​ព័ត៌មាន​របស់ DSI លោក Khemmachart Prakuyhongmanee បាន​រាយការណ៍​ពី​ប្រតិបត្តិការ​ដ៏​ជោគជ័យ​ដល់ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃនេះ ដោយបញ្ជាក់ថា មន្ត្រីបានទទួលព័ត៌មាន​អំពីការលក់រូបភាពអាសអាភាស​កុមារតាម​អ៊ីនធឺណែត​ពីខុនដូ ហើយបានធ្វើការឆ្មក់ចាប់​នៅនឹងកន្លែងកាលពីម្សិលមិញ​ជាមួយនឹងឆ្កែញីមួយ​ក្បាល​ឈ្មោះ Hidu ដែល​ត្រូវបាន​បណ្ដុះបណ្ដាល​នៅ​សហរដ្ឋអាមេរិក​ដើម្បីចាប់ឧបករណ៍​អេឡិចត្រូនិក។

ឆ្កែនេះបានដឹកនាំអាជ្ញាធរ DSI ទៅកាន់បន្ទប់របស់ជនសង្ស័យអាយុ ១៩ ឆ្នាំ​ម្នាក់​ដែល​លក់​រូបភាព​អាសអាភាស​របស់កុមារតាមរយៈកម្មវិធីជជែកជាក្រុម LINE ។ មន្រ្តី​បានរកឃើញ​ឯកសារ​អាសអាភាស​កុមារ​ជាង ៥,០០០ ហើយបានរកឃើញថាមានជនរងគ្រោះកុមារជាង ២០០ នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​ខ្លឹមសារនេះ។

នាយកផ្នែកវិវាទបច្ចេកវិទ្យាបានរាយការណ៍បន្ថែមទៀត​ថា ជនសង្ស័យ​ធ្វើ​ការ​ជាមួយ​ស្ត្រី​ម្នាក់​ទៀត។ ស្ត្រីរូបនោះបានបង្កើត​ប្រវត្តិរូបតាមអ៊ីនធឺណិតដោយ​ប្រើរូបភាពដ៏ស្រស់ស្អាត និងនិយាយទៅកាន់ជនរងគ្រោះ ដែលភាគច្រើន​ជាក្មេងប្រុសអាយុក្រោម១៨ឆ្នាំ។ បន្ទាប់មក ស្ត្រី​រូប​នេះ​បាន​ល្បួង​ជន​រង​គ្រោះ​ឲ្យផ្ញើ​រូបភាព និង​វីដេអូ​ស្រាត​របស់​នាង​​ ដើម្បី​លក់​ឲ្យពួក​គេ​ក្នុង​ក្រុម LINE ។ សមាជិកម្នាក់ៗនៃក្រុមត្រូវចំណាយ​សម្រាប់កញ្ចប់មួយ​ដើម្បីមើលរឿងអាសអាភាស ដែលមានតម្លៃចន្លោះពី ១៥០បាតទៅ៥០០ បាត។

លើសពីនេះទៀតលោកក៏ជឿ​ថា ​មាន​សមាជិក​ច្រើន​ទៀត​ពាក់​ព័ន្ធ​នឹង​សង្វៀន​ពេស្យាចារ ជាង​ក្មេង​ប្រុស​ស្រី​ទៅ​ទៀត។ខណៈលោកបានបន្ថែមថា ការ​ស៊ើប​អង្កេត ​នឹង​ត្រូវ​ធ្វើ​ឡើង​ដើម្បី​រក​ឃើញ​ក្រុម​ក្មេង​ទំនើង​ដែល​នៅ​សល់។

យ៉ាងណាមិញ ដំបូងឡើយជនសង្ស័យត្រូវបានចោទប្រកាន់ពីបទកែច្នៃរូបភាពអាសអាភាសកុមារ ដើម្បីជាប្រយោជន៍ផ្លូវភេទដល់ខ្លួន ឬអ្នកដ៏ទៃ ដែលនឹងត្រូវ​ផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ ពិន័យជាប្រាក់រហូតដល់ ១០ ម៉ឺនបាត ឬទាំងសងខាង យោងតាមមាត្រា ២៨៧ នៃក្រមព្រហ្មទណ្ឌ។ ក្មេងជំទង់រូបនេះក៏ប្រឈមនឹងការចោទប្រកាន់ពីបទបង្ហោះរូបអាសអាភាសរបស់កុមារតាមអ៊ីនធឺណិត ដែលសាធារណជនអាចចូលមើលបាន។ ការផាកពិន័យនេះនឹងត្រូវជាប់​ពន្ធនាគាររហូត​ដល់​ប្រាំឆ្នាំ ពិន័យជាប្រាក់រហូតដល់ ១០០,០០០បាត ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖thethaiger

ចុចអាន៖បុត្រា ៤អង្គរបស់ស្ដេចថៃ Maha Vajiralongkorn ដែលនិរទេសទៅអាមេរិក បច្ចុប្បន្នកាន់មុខតំណែងសំខាន់អ្វីខ្លះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

វប្បធម៌ ជំនឿ២ ម៉ោង មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជ័យ ចាប
ជីវិតកម្សាន្ដ៩ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១៥ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១២ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

Sokha Hotels

ព័ត៌មានពេញនិយម